នៅពេលដែលពុលខ្ទឹមស ក្រៅពីធ្វើទុក្ខក្រពះហើយនោះ វាក៏បណ្តាលឲ្យអ្នកស្លាប់ផងដែរ ។ការពុលខ្ទឹមសនេះដែរ ជាធម្មតា វាកើតឡើងដោយសារតែប្រេងនៅក្នុងមើមខ្ទឹមស ខណៈដែលអ្នកដាក់ក្នុងសីតុណ្ហភាពមួយមិនប្រក្រតី ឬ រក្សាទុកក្នុងទូទឹកកកយូរពេក ។ មួយវិញទៀត បើសិនជាអ្នកបរិភោគវាតែឯក ឯង ដោយគ្មានអាហារផ្សេងចូលរួមនោះ វានឹងបណ្តាលឲ្យដំបៅក្រពះផងដែរ ។លើសពីនេះសមាសធាតុ Allicin (សមាសភាគនៃខ្ទឹមសមួយ) ងាយស្រួលវាធ្វើឲ្យប៉ះពាល់ដល់ក្រពះ នឹងធ្វើឲ្យក្រពះឡើងក្តៅ ។
មានក្រុមមនុស្សជាច្រើនអាចមានស្បែក អាឡែស៊ី និងពន្លឺថ្ងៃ រួម នឹងខ្ទឹម ក៏អាចបណ្តាលឲ្យពូកគេឆ្ងល់ចុងដង្ហើម និងឆ្ងល់ពោះ ជាដើមបើករណីធ្ងន់ធ្ងរនោះវានឹងគំរាមកំហែងដល់អាយុជីវិតផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់អ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ បើសិនជាប្រើប្រាស់ថ្នាំការពារឈាមកក ប្រឆាំងនឹងមេរោគអេដស៍នោះ សូមកុំបរិភោគខ្ទឹម ស វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ដូច្នេះមុនបរិភោគអ្វីគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យ ជាមុនសិន ទើបជារឿងល្អ ៕
មតិយោបល់