ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿង ញៀន

ត្បូងឃ្មុំ:នៅថ្ងៃទី ១៤ មករា ២០២០ វេលាម៉ោង២២និង៣០ នាទី កម្លាំងជំនាញប្រ ឆាំង គ្រឿងញៀន នៃអធិការដ្នាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ បាល សង្កាត់សួង ដឹកនាំកម្លាំងប្រជាការពារចុះល្បាត ត្រួតពិនិត្យ ឆែកឆេរអាវុធជាតិផ្ទះនៅចំណុចភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើការឆែកឆេរលើជនសង្ស័យមានគ្នាចំនួន០៣នាក់
១.ឈ្មោះហ៊ន ភារិទ្ធ ហៅហំ ភេទប្រុស អាយុ ២០ឆ្នាំជាតិខ្មែរ នៅភូមិព្នៅ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
២.ឈ្មោះសូរ សារុនភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ នៅភូមិព្នៅ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៣.ឈ្មោះ អុន សុភ័ក ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ ស្នាក់នៅភូមិតូង សង្កាត់សួងក្រុងសួង ខេត្តត្បូងឃ្មុំ។
ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០១កញ្ចប់។
ជនសង្សយ័ទាំង០៣នាក់ត្រូវបានបញ្ចូនមក អធិការដ្ធាននរបាលក្រុងសួង ដើម្បីសាកសួរ នឹងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់