ព័ត៌មានជាតិ

កុំចេះតែហ៊ាន! លាក់ដល់ណាក៏ដឹងដែរ..

ភ្នំពេញ: នៅវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានបង្ក្រាប ជនសង្ស័យប្រុសស្រី ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងដកហូតបានក្រាមពណ៌សថ្លា៤កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចផ្លូវជាតិលេខ១ ផ្ទះសំណាក់យីហោ ណានណាន ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង ២នាក់ នេះ មាន៖
១.ឈ្មោះ នាង ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ
២. ឈ្មោះ ញាណ ផាហ៊ុម ភេទស្រី អាយុ ២០ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់