ព័ត៌មានជាតិ

ឆៃ​ថាវ ជា​យិន​សិន ព្យាបាល​ជំងឺ​ដ៏​មាន​ប្រសិទ្ធភាព​

​ប្រភេទ មើម​ស្ពៃ វា​អាច​ចាត់ទុកជា ថ្នាំ​យិន​សិន​ពណ៌​ស ព្រោះ​តែ​វា​ជួយ​ព្យាបាល ដល់​សុខភាព​យ៉ាង​ល្អ ។​
​ប្រភេទ​មើម​ស្ពៃ​នេះ​មាន ២ ប្រភេទ គឺ​ពណ៌​ស និង ការ៉ុត ។ ប្រភេទ​ពណ៌​ស ត្រូវបាន​គេ​ហៅថា ជា​ឆៃថាវ ដែល​អាច​ចាត់ទុកថា​ជា​យិន​សិន ។
​នៅក្នុង ឆៃ​ថាវ ១០០ ក្រាម មាន ប្រូ​ទីត ១,៤ ក្រាម គ្លុយ​ស៊ីត ៣,៧ ក្រាម សែលុយឡូស ១,៥ ក្រាម កាល់ស្យ៉ូ​ម ៤០ មី​លី​លីត្រ ផូស្វ័​រ ៤១ មី​លី​ក្រាម ជាតិ​ដែក ០,៥ មី​លី​ក្រាម វីតាមីន B1 ០,០៦ មី​លី​ក្រាម វីតាមីន B2 ១២​មី​លី​ក្រាម វីតាមីន C ៣០ មី​លី​ក្រាម …​។​
​ប្រភពព័ត៌មាន Oriental បានឲ្យដឹងថា ឆៃ​ថាវ អាច​ព្យាបាល ជំងឺ​ក្អក​ចេញឈាម​ចេញ​តាម​មាត់ របេង សួត រលាក​ទងសួត ។ លើសពីនេះទៅទៀត នៅពេល​ដែល​កុមារ​ក្អក អាច​ប្រើ​ទឹក​ឆៃថាវ ផឹក ក៏ដូចជា​ឱសថ បង្ក្រាប​ក្អក មាន​ប្រសិទ្ធភាព ។​
​ក្រៅពីនេះ ឆៃ​ថាវ ក៏​អាច​ជួយ​ព្យាបាល​ដល់​ដំបៅ​ក្នុង​មាត់ និង​ជំងឺ​មុន​ជា​ដើម ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ សំបក​ឆៃថាវ បើសិនជា យក​មក​ត្រាំ​ក្នុង​ទឹកឃ្មុំ ក៏​ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តំរង់​នោម ផងដែរ ៕​
Radish-for-heart-disease

 

មតិយោបល់