ព័ត៌មានជាតិ

សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានប្រគល់ជូនក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត

រតនគិរីៈ នៅរសៀលថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងដោយលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ បានប្រគល់កូនសត្វទោចថ្ពាល់លឿង ០១ក្បាល ជូនក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយសម្ព័ន្ធមិត្សត្វព្រៃ( WILDLIFE ALLIANCE) តំណាងដោយលោក វ៉ាន មុន្នី ដើម្បីយកទៅថែរក្សាបំប៉ន អភិរក្ស ឬដោះលែងនៅតំបន់ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព ស្របតាមលក្ខណៈជីវសាស្រ្តនៃប្រភេទសត្វព្រៃនីមួយៗ៕

មតិយោបល់