ព័ត៌មានជាតិ

ទីក្រុងបុរាណប្រទេស ហ្សកដានី បើកទទួលទេសចរឡើងវិញ ខណៈការបិទខ្ទប់ត្រូវបន្ធូរបន្ថយ

កាលពីខែមិថុនាថាប្រទេសហ្សកដានីបានប្រកាស គ្រោងនឹងបន្ធូរបន្ថយវិធានការការពារការរាតត្បាតជំងឺកូវីដ១៩បន្តិចម្ដងៗ។ នៅខែកក្កដានេះ ដំណាក់កាលទីពីរនៃការបន្ធូរបន្ថយបានចាប់ផ្ដើម ដែលមានន័យថានឹងមានការបើកដំណើរការឡើងវិញនូវគោលដៅទេសចរណ៍ជាច្រើនកន្លែងនៅទូទាំងប្រទេស។

ជាក់ស្តែង ទីក្រុងបុរាណ Petra (ផេត្រា) នៃប្រទេសហ្សកដានីបានបើកទទួលភ្ញៀវទេសចរឡើងវិញ ខណ:រដ្ឋាភិបាលបានបន្ធូរបន្ថយលើការបិទខ្ទប់ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះ។ទន្ទឹមនឹងនោះទីក្រុងបុរាណ Petra (ផេត្រា) ក៏កំពុងបើកទទួលភ្ញៀវទេសចរឡើងវិញផងដែរ ដោយមានការអនុវត្តន៍វិធានការការពារយ៉ាងប្រុងប្រយ័ត្នបំផុត។ ក្រោយពីការអនុវត្តន៍ការបន្ធូរបន្ថយដំណាក់កាលទីពីរបានរយ:ពេលពីរសប្ដាហ៍រួចមក គេសង្កេតឃើញថាភ្ញៀវទេសចរដែលបានទៅទស្សនាទីក្រុងបុរាណ Petra “ផេត្រា” គឺមានលើសពី ២០០នាក់ក្នុងមួយថ្ងៃ។

ផ្អែកតាមក្រសួងសុខាភិបាលប្រទេសហ្សកដានីបានឲ្យដឹងថា មានពលរដ្ឋជាង ២៥% ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទីមួយ ចាប់តាំងពីប្រទេសនេះបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកាលពីដើមខែមករាមក ហើយចំនួនអ្នកឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះពីតួលេខខ្ពស់បំផុតជិត ១ម៉ឺននាក់ក្នុងមួយថ្ងៃមកនៅត្រឹមប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះ៕

 

មតិយោបល់