ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម​ហា​សេ​ដ្ឋី​ ​J​am​e​s​ ​Pa​c​k​e​r ​ទិ​ញ​ក្រ​វិ​ល​​​​ត​ម្លៃ ​១សែន​ដុ​ល្លា​រ​​ជូ​ន​​​តា​រាម៉ូ​ដែ​ល​ ​ ​Mi​r​a​n​d​a ​K​e​r​r

មហាសេដ្ឋី James Packer បាន​ចំណាយ​លុយដ៏ច្រើនសន្ធឹករបស់ខ្លួន ដើម្បីទិញគ្រឿង​អលង្កា ​សម្រាប់តារាម៉ូដែលស្រស់សោភា Miranda Kerr ក្នុងថ្ងៃបុណ្យណូអែល​។​
ទស្សនាវដ្តី Woman’s Day ទើបតែ​បានចុះផ្សាយថា មហាសេដ្ឋី James Packer បានទិញក្រវិល​ពេជ្រ តម្លៃ ១សែនដុល្លារ ​ជូនដល់ នាង Miranda Kerr កាលពី៤ សប្តាហ៍កន្លងទៅនេះ ។ទស្សនា​វដ្តីនោះ បានចុះផ្សាយបន្តថា អំណោយ​ក្រវិលពេជ្រ នោះ គឺសម្រាប់ថ្ងៃបុណ្យណូអែល ជូនដល់តារាម៉ូដែលសញ្ជាតិអូស្ត្រាលី និង អតីតតារាម៉ូដែល Victoria’s Secret Angel ។​
ក្រោយពីបែកបាក់ស្នេហាជាមួយនឹង Orlando Bloom នាង Miranda Kerr លេចឭព័ត៌មានជាច្រើន ​ដោយថា​នាងមានទំនាក់ទំនងស្នេហាជាមួយនឹង មហាសេដ្ឋី James Packer ។ ជាងនេះទៅទៀតនាង​ក៏ត្រូវបាន​គេថតបាន ដោយ​នៅជាមួយនឹង Steve Bing ក្នុងវីឡាដ៏ធំមួយ ​នារាត្រីមួយ នៅ Malibu ។ បញ្ជាក់ផងដែរថា ដោយសារតែសម្រស់នាង Miranda Kerr នាងបានធ្វើឲ្យសេដ្ឋីពីររូបឈ្លោះគ្នា ក្នុងនោះ James Packer និង David Gyngell ឈ្លោះគ្នានៅតាមផ្លូវ កាលពីខែ សីហា កន្លងទៅនេះ ៕​
1-444cf

មតិយោបល់