ព័ត៌មានជាតិ

អាសូរណាស់!ករណីបុរសម្នាក់គោរយន្តរអិលថយក្រោយកៀបបណ្តាលអោយស្លាប់ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១.៣៤នាទីនៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ
មានករណីឧប្បទ្ទវហេតុគោរយន្តកន្ត្រៃរអិលថយក្រោយ​កៀបមនុស្សស្លាប់០១នាក់ប្រុស
»អំពីដំណេីររឿង
មុនពេលកេីតហេតុមានគោយន្តកន្ត្រៃដឹកអុសចំនួន២គ្រឿងបានធ្វេីដំណេីរពីទិសខាងជេីង ទៅទិសខាងត្បូង។
ដោយគោយន្តកន្ត្រៃទី១​ បេីកបរដោយឈ្មោះកាន់ សុខគាង​ ភេទប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅភូមិអូរអង្កុញ​ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​អ្នក
រួមដំណេីរជាមួយឈ្មោះលឹម​ សុខខេងភេទប្រុស​ អាយុ២៧ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំជាមួយគ្នា។បានបេីកបរគោយន្តកន្រ្តៃ​ មកដល់លេីទូលហេីយ​ ស្រាប់តែឃេីញគោយន្ត១គ្រឿងទៀតដែលជាគោយន្តរបស់ប្អូនជីដូនមួយឈ្មោះឈាន​ ចាន់​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅជាមួយគ្នា​ បេីកមកតាមក្រោយឡេីងទួលមិនរួច​ ក៍បានឈប់គោយន្តខ្លួននៅលេីទួលចុះមកជួយរុញ ស្រាប់តែគោយន្តរបស់ខ្លួនបានរអិលពីលេីទួលមកក្រោយ​ បុកផ្ទប់កៀបឈ្មោះកាន់​ សុខគាង​ ជាមួយហ្នឹងម៉ាស៊ីនគោយន្តមួយគ្រឿងទៀតដែលឡេីងមិនរួចនោះបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកេីតហតុ។

មតិយោបល់