ព័ត៌មានជាតិ

ជិះម៉ូតូបោះពួយមិនប្រយ័ត្ន បុកចូលក្រោមឡាន សន្លប់ឈឹង

​ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះដួលបោកក្បាលសន្លប់ឈឹងនៅកណ្តាលថ្នល់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយទឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនេះឡើង គេឃើញរថយន្តមួយគ្រឿង បើកបរពីលិចមកកើត លុះមកដល់ចំណុចកើតហេតុស្រាប់មានម៉ូតូមួយគ្រឿង បើកបរពីកើតមកលិចរេចង្កូចបុកចូលក្រោមរថយន្តបោកដួលសន្លប់ និងម៉ូតូខ្ទិចមួយកំណាត់មុខ។

ក្រោយពីកើតហេតុការណ៍ កម្លាំងនគរបាលបានចុះអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យខេត្ត។ ចំណែក​ម៉ូតូ​ និង​រថយន្ត​ត្រូវ​បាន​នាំមក​ការិយាល័យចរាចរណ៍ខេត្ត រងចាំការដោះស្រាយនាពេលក្រោយ។ រីឯជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ៕

មតិយោបល់