ផ្ទះ ព័ត៌មានជាតិ គេចទៅណារួច! វ...

គេចទៅណារួច! វាយយកបានតែ ចុងក្រោយគុក

0

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ករណីលួចមានស្ងានទម្ងន់ទោស ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១៤៥ ភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះ០២នាក់
១-ឈ្មោះផល សុផាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅ
ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល(រងរបួសខ្នងដៃឆ្វេងនិងក) ។
២-ឈ្មោះលីម គីមហុងភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរកម្មករោងចក្រនៅភូមិទឹកជាឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល(ម្ចាស់ម៉ូតូ) ។
ជនសង្ស័យចំនួន០៥នាក់ប្រុស
១-ឈ្មោះសឿន មករាភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរទិញគោនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុក
អង្គស្នួល ខេត្តកណ្តាល(ជាអ្នកបើកម៉ូតូ) ។
២-ឈ្មោះរីម អាហ្វីភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រនៅភូមិកណ្តោស
ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត
កណ្តាល(ជាអ្នកវាយនិងមួកសុវត្ថិភាព) ។
៣-ឈ្មោះជុំ ប៊ុននី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរបើកបរនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(ជាអ្នកវាយដោយខ្សែក្រវ៉ាត់)។
-ពីរនាក់ទៀតមិនស្គល់អត្តសញ្ញាណ។
ចំពោះជនសង្ស័យ មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងមុខសញ្ញាគ្រឿងញៀន។
វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកសង់០១៧ពណ៌ខ្មៅពាក់
ស្លាកលេខភ្នំពេញ1DJ-1543លេខតួនិងលេខម៉ាស៊ីន9776133។
២-មួកសុវត្ថិភាពចំនួន១(ជារបស់ជនសង្ស័យ)
៣-ម៉ូតូម៉ាកប៊ីតពណ៌ខៀវពាក់ស្លាកលេខកណ្តាល1AG-1789លេខតួ9022387លេខម៉ាស៊ីន9022984 (ជារបស់ជនរងគ្រោះ) ។
មធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាកសង់017និងម៉ូតូម៉ាកនិច។
ផលប៉ះពាល់
-ជនរងគ្រោះឈ្មោះផល សុផាន រលាត់ខ្នង.ជាំក.រលាត់ដៃខាងឆ្វេង៕

 

មតិយោបល់