យោងតាមប្រភពព័ត៌មានចចាមអារ៉ាមចុងក្រោយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 នៅក្នុងខែកក្កដា ជាមួយនឹងប្រព័ន្ធដំណើរការ iOS 8។

បើទោះបីជានៅមុននេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា iPhone 6 នឹងមានអេក្រង់ធំ ហើយមានច្រើនម៉ូដែលនោះ ប៉ុន្តែនៅពេលនេះ វាជាព័ត៌មានថ្មីចុងក្រោយ ព្រោះថា ព័ត៌មានចចាមអារ៉ាមទាក់ទងនឹង iOS 8 ទើបតែឮនៅពេលនេះ។
ប្រភពព័ត៌មានផ្សេងដាក់ពីគ្នាមួយទៀតបានបញ្ជាក់ថា នៅក្នុងឱកាសនោះក៏មានការបង្ហាញនាឡិកាឆ្លាតវៃផងដែរ៕
វីដេអូគំរូ iPhone 6៖
មតិយោបល់