នៅរសៀលថ្ងៃទី ២២ ខែធ្នូនេះ នាង Jessica តារាចម្រៀងរបស់កូរ៉េ បានបង្ហាញវត្តមានថតរូប ជាមួយនឹងអ្នកគាំទ្រ នៅទីក្រុងសេអ៊ូល ។ ជាមួយនឹងគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានលើកបដា ដោយសរសេរថា ” Jessica គឺល្អ យើងសប្បាយរីករាយទាំងអស់គ្នានៅក្រៅបណ្តាញ” ឃើញដូច្នោះនាង មិនអាចទប់អារម្មណ៍បាន ដោយហូរទឹកភ្នែកមិនដឹងខ្លួន។
បច្ចុប្បន្ននាង Jessica ត្រូវបានគេដឹងថា នាងកំពុងផ្តោតអារម្មណ៍ លើការផ្សព្វផ្សាយយីហោ ផលិតផល BLANC & eClare ហើយ ព្រឹត្តិការណ៍ថតរូបជាមួយនឹងអ្នកគាំទ្រនេះដែរ ក៏ជាការផ្សព្វផ្សាយស្ថិតនៅក្នុងគម្រោងរបស់នាងផងដែរ ។ក្នុងព្រឹត្តិការណ៍នោះ នាងមិនបានប្រកាសពីគម្រោងបន្ទាប់ ក្នុងអាជីពសិល្បៈឡើយ ។
ក្នុងថ្ងៃជាមួយនឹងគ្នានោះដែរ ខាងផលិតកម្ម SM បានប្រកាសចេញនូវរូបភាព សិល្បៈករថ្មីៗ ដែលលេចមុខក្នុងការបើកសម្ពោធ “SMTOWN LAND” នៅ COEX Artium ៕
មតិយោបល់