ព័ត៌មានជាតិ

ទម្លាប់ ៣ ចំណុច​ក្នុង​ជីវិត​ប្រចាំថ្ងៃ អាក្រក់​ជាង​ការជក់បារី​ទៅទៀត​

​ទម្លាប់​ដែល​អ្នក​ធ្វើ និង​បរិភោគ​រាល់ថ្ងៃ មើលទៅ​ហាក់ដូចជា​មិន​បង្ក​គ្រោះថ្នាក់ តែ​ផ្ទុយទៅវិញ វា​អាក្រក់​ជាង​ការជក់បារី​ទៅទៀត ។​
​ប្រហែល​ជា​អ្នក​បាន​ឭ​ពី​គ្រោះថ្នាក់​នៃ​ការជក់បារី ដែល​បង្កឲ្យមាន ជំងឺមហារីក និង​ជំងឺ​ហើម​សួត និង​ធ្មេញ​រិល ជាដើម ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ចំណុច ៣ ដដែលៗ​ដែល​អ្នក​បាន​ធ្វើ​ប្រចាំថ្ងៃ ត្រូវបាន​គេ​រកឃើញ​ថា​មាន​គ្រោះថ្នាក់​ជាង ការជក់បារី​ទៅទៀត ។​
១. ផលប៉ះពាល់​នៃ​ការមើល​ទូរទស្សន៍ ប្រចាំថ្ងៃ​
​ក្រុម​អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Queensland បាន​និយាយថា នៅពេល​ដែល​អ្នក​មើល​ទូរទស្សន៍ ១១ នាទី វា​នឹង​កាត់បន្ថយ​អាយុជីវិត​អ្នក ស្មើ​និង​ជក់​បារី​មួយ​ដើម ។ ប៉ុន្តែ​បន្ទាប់ពី​អាយុ ២៥ ឆ្នាំ អ្នក​មើល​ទូរទស្សន៍ ជា​រៀងរាល់​ម៉ោង នឹង​កាត់បន្ថយ​អាយុ អ្នក ប្រហែល ២២ នាទី ។​
​មូលហេតុ​ដែល​បង្ករ​ឲ្យមាន​គ្រោះថ្នាក់​នេះ វា​អាច​ទាក់ទង ជាមួយនឹង​ការ​អង្គុយ​មើល​ទូរទស្សន៍​ច្រើន ដោយ​មិន​បាន​ផ្លាស់​ទី និង បរិភោគ​ក្នុងអំឡុងពេល​អង្គុយ​មើល​ទូរទស្សន៍ ។ ហេតុនេះ​វា​អាច​បង្ក​ឲ្យមាន​ជំងឺមហារីក​ពោះវៀន​ធំ និង​បញ្ហា​សរសៃឈាម​បេះដូង ។​
3-thoi-quen-cuc-ki-co-hai-cho-ban-hon-ca-hut-thuoc-la
២.​ការបរិភោគ​សាច់​ច្រើនពេក និង​ទឹកដោះគោ​
​ក្នុង​ការសិក្សា​មួយ នា​ដើមឆ្នាំ​នេះ ដែល​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Cell Metabolism បានឲ្យដឹងថា មនុស្សពេញវ័យ ដែល​ប្រើ​ប្រូតេអ៊ីន ច្រើនពេក អាច​ប្រឈម​នឹង​ការស្លាប់​ខ្ពស់​រហូតដល់​ទៅ ៧៤ ភាគរយ ។ មូលហេតុ​នៃ​ការស្លាប់ ដោយសារ​តែ​ជំងឺមហារីក អាច​ឈាន​ដល់​ដំណាក់កាល ៤​ដង ដែល​ច្រើន​ជាង​ធម្មតា ។ ការសិក្សា​ខាងលើនេះ ត្រូវបាន​គេ​ធៀប​ទៅនឹង​ការជក់បារី ។ ប្រូតេអ៊ីន នៃ​ផលិត​ក្នុង​រោងចក្រ វា​គម្លាត​ឆ្ងាយ​ជាង​ប្រូតេអ៊ីន ពី​សាច់សត្វ ពោល​គឺ សាច់សត្វ​ប្រូតេអ៊ីន​ច្រើន ជាង ផលិតផល​ពី​រោងចក្រ ដែល​ជា​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត នៅពេល​ដែល​អ្នកប្រើប្រាស់​ទម្លាប់​ខាងលើ​នោះ ។​
3-thoi-quen-cuc-ki-co-hai-cho-ban-hon-ca-hut-thuoc-la (1)
៣.​ផឹក​សូ​ដា ប្រចាំថ្ងៃ​
​ពូក​អ្នកសិក្សា​ស្រាវជ្រាវ បាន​រកឃើញថា ផឹក​សូ​ដា ០,០៣ លីត្រ ជា​រៀងរាល់ថ្ងៃ អាច​ធ្វើឲ្យ​កោសិកា​ភាពស៊ាំ ចាស់​ជាង ២ ឆ្នាំ និង​កាន់តែ​ខ្លីៗ​ទៅ និង​សង្ឈឹម​រស់​ក៏​កាន់តែ​ខ្លី ផងដែរ​។ ជាមួយនឹង​គ្នា​នេះដែរ បើសិនជា​ផឹក​សូ​ដា ១​ថ្ងៃ ០,៦ លីត្រ កាត់បន្ថយ​អាយុជីវិត​អ្នក រហូតដល់​ទៅ ៥ ឆ្នាំ​ឯណោះ ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទស្សនា​វ​ដ្តី American Public Health ៕​
3-thoi-quen-cuc-ki-co-hai-cho-ban-hon-ca-hut-thuoc-la (2)

មតិយោបល់