ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះបើតាមតាមការអនុម័ត របស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាមួយនឹងការកំណត់កាលបរិច្ឆេទសម័យប្រជុំរដ្ឋសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក៏បានសម្រេចអនុម័តរបៀបវារៈ សម្រាប់សម័យប្រជុំ ពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី៣០ឧសភានោះ រួមមាន របៀបវារៈដូចជា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ០១រូប ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ៕
មតិយោបល់