ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ត្រាក់ទ័ររវាងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តបាត់ដំបង…

បាត់ដំបង:នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៩ និង ១៩នាទី ត្រង់ចំណុច ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើងចំនួន ០១លើក រវាងម៉ូតូ និង ត្រាក់ទ័រ ទិសដៅពីលិចមកកើត .
អ្នកបើកបរម៉ូតូ ឈ្មោះ ផន មុត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ ភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ 9016 (ស្លាប់នៅកន្លែងកើតហេតុ) ពេលបើកបរម៉ូតូមកដល់កន្លែងកើតហេតុ ក៏បានបុកត្រាក់ទ័រមួយគ្រឿង ចំផាលខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលឲ្យដួលស្លាប់ខាងភាគីខាងម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ. ត្រាក់ទ័រ ពណ៍ ក្រហម ម្ចាស់បានរត់គេចចេញពីកន្លែងកើតហេតុបាត់.
– ចំពោះម៉ូតូមួយគ្រឿង និងត្រាក់ទ័រមួយគ្រឿង យើងបានម្រគល់ជូនជំនាញចរាចរណ៍ខេត្តយកទៅការិយាល័យខេត្តដើម្បីរក្សាទុក.
ចំពោះសពយើងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់