រដ្ឋាភិបាលនៃប្រទេសថៃ បានបញ្ជាក់ឲ្យដឹងថា ខ្លួនអាចតាមដានរាល់ការផ្ញើសារចេញ-ចូលបាននៅលើកម្មវិធីជជែកកម្សាន្ត LINE បាន សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ថៃ លោក Pornchai Rujiprapa បានថ្លែងប្រាប់នៅក្នុងវេទិកាសន្និសិតសារព័ត៌មានមួយថា រដ្ឋាភិបាលអាចតាមដាន់រាល់ការផ្ញើសារនៅលើ LINE បានទាំងអស់ ដែលបានចប្ចុប្បន្នមានសារជាង ៤០លានត្រូវបានផ្ញើជារាងរាល់ថ្ងៃនៅក្នុងប្រទេស។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន LINE ជាកម្មវិធីផ្ញើសារពេញនិយមសម្រាប់តំបន់អាស៊ី ដោយថៃជាប្រទេសទី៣ដែលមានអ្នកប្រើ LINE ច្រើនជាងគេ រហូតដល់ជាង ៣០លាននាក់។
ពាក់ព័ន្ធនឹងព័ត៌មាននេះ អ្នកនាំពាក្យរបស់ LINE បានប្រាប់សារព័ត៌មាន TechCrunch ថា LINE ពុំធ្លាប់ផ្ដល់ព័ត៌មានលម្អិតពីអ្នកប្រើប្រាស់ដល់រដ្ឋាភិបាលថៃឡើយ ហើយខ្លួនក៏មិនធ្លាប់ធ្វើបែបនេះពីមុនមកដែរ ពោលគឺរក្សានូវអាថ៌កំបាំងរបស់អតិថិជនជានិច្ច៕
ព័ត៌មានជាតិ
មតិយោបល់