ព័ត៌មានជាតិ

Va​n​ G​a​a​l​ ​៖​ ​ជំនឿ​រ​ប​ស់​ ​S​i​r​ A​l​e​x​ F​e​r​g​u​s​o​n ​ ​លើ​ខ្លួ​ន​​ ​ជា​​​ស​ម្ពា​ធ​​ដ៏​ធំ​​

អតីត​អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Sir Alex Ferguson ថ្មីៗនេះ បាន​ធ្វើការគាំទ្រ​ចំពោះ​អ្នកចាត់ការនាពេលបច្ចុប្បន្ននៅ Old Traford ដោយសង្ឈឹមលើលោក Van Gaal អាចសម្រេចគោលដៅជួយបិសាចក្រហមបាន​។​
ទន្ទឹមជាមួយនឹងជំនឿរបស់ Sir Alex Ferguson លោក Van Gaal បាន​ចេញមុខ​បកស្រាយភ្លាមៗថា ​”ការដាក់ជំនឿនេះ គឺជា​ការដាក់សម្ពាធដ៏ធ្ងន់ធ្ងរ សម្រាប់ខ្លួន ​ដើម្បីសម្រេចលទ្ធផល​” ។​
បច្ចុប្បន្នបិសាចក្រហម ស្ថិតនៅលេខរៀងទី ៣ នៃតារាង Premier League ដោយប្រកួតចុងក្រោយបានត្រឹមតែស្មើ ជាមួយនឹងម្ចាស់ផ្ទះ Aston Villa ។
នៅថ្ងៃទី ២៦ ខែ ធ្នូខាងមុខ​នេះ ក៏ជាថ្ងៃ Boxing Day នោះ បិសាចក្រហម នឹង​ទទួលភ្ញៀវ Newcastle ផងដែរ ​ដោយរំពឹង​ថា​នឹង​ឈ្នះ ដើម្បីក្តាប់បាន​ពិន្ទុបន្ត ទម្លាក់ដៃគូប្រកួតប្រជែង​ ៕​
Louis-Van-Gaal-Manchester-United-498887

មតិយោបល់