ភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ដែលមានប្តីជាជនជាតិចិនមានមុខរបរលក់ម៉ូតូ នៅផ្សារហេងលី អសយដ្ឋាន ផ្ទះលេខ៧៦ ផ្លូវលេខ២៨សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញបានរងនូវការចោទប្រកាសថាបានបោករថយន្ត Luxus ចំនួន២
គ្រឿងពីឈ្មោះ John ហើយរត់គេចខ្លួនបាត់។
យោងតាមប្រពភព័ត៌មានពីលោក John បានរៀបរាប់ឲ្យដឹងថា «ខ្ញុំសូមប្រកាសដំណឹង ស្តីអំពីការឆបោករថយន្ត ដោយ ឈ្មោះចាន់ ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ កើតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨២, សៀវភៅគ្រួសារលេខ៖ ០៦០១៤០៣០ ដែលមានប្តីជាជនជាតិចិន មានមុខរបរលក់ម៉ូតូនៅផ្សារហេងលី, អសយដ្ឋាន៖ ផ្ទះលេខ៧៦ ផ្លូវលេខ២៨ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យស្ថិតនៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង រាជធានីភ្នំពេញ (កាលពីមុនរស់នៅផ្សារ ច្បារអំពៅ) បានមកជួលរថយន្តពីខ្ញុំបាទ ចំនួន២គ្រឿង (ម៉ាក Luxus 470 ឆ្នាំ 1998 ពណ៌ខ្មៅ ឆ្នាំ 1999 ពណ៌ស្ក) កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៤ ហើយក៏រត់គេចខ្លួនបាត់។ បើបុគ្គល ឈ្មោះ ចាន់ ស្រីមុំនេះបានឮដំណឹងនេះហើយ សូមចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់