បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកៀរនឹងរថយន្ត បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់របួសធ្ងន់ ត្រូវរថយន្ត០១គ្រឿងផ្សេងទៀតកិនពីលើបណ្តាលឲ្យស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចក្លោងទ្វារចូលវត្តកក់ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាំ ប៊ុនសេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។បើកបរ ម៉ូតូម៉ាកហ្សូម័រ ពណ៌លឿង គ្មានស្លាកលេខ ។
បច្ចុប្បន្ន ម៉ូតូខូចខាតស្រាលសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រះនេត្រព្រះ ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់