ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍ ៨ គូ​ដែល​ចែក​ផ្លូវ​គ្នា​ដើរ​ក្នុង​ឆ្នាំ ២០១៤

​នៅពេល​ដែល​គូស្នេហ៍​ជា​តារា​កូរ៉េ បង្ហាញ​ចំណង​ស្នេហ៍​ជា​សាធារណៈ​នោះ អ្នកគាំទ្រ​របស់​ពួកគេ សង្ឈឹម​ថា​ពួកគេ​នឹង​មាន​សុភមង្គល​ជាមួយ​នឹង​គ្នា ក្នុង​ពេល​អនាគត ។ ប៉ុន្តែ​វា​មិន​បាន​សមប្រកប គ្រប់​គូស្នេហ៍​ឡើយ សម្រាប់​តារា​នោះ ដោយ​ពួកគេ​បានបញ្ចប់​ចំណង​ស្នេហ៍​ទៅវិញ ក្នុង​ពេល​ដ៏​ខ្លី ។ ពេល​ខ្លះ​វា​ពុំគួរ​ឲ្យ​ជឿ ថា​ពួកគេ​ចែក​ផ្លូវ​គ្នា ដើរ​នោះ ។​
​នៅ​ខាងក្រោម​នេះដែរ គឺមាន ៨ គូស្នេហ៍ ជាតារ​ដែល​ចែកផ្លូវ​គ្នា ដើរ ក្នុង​ឆ្នាំ ២០១៤ នេះ​៖
១. Gong Hyo Jin និង Lee Jin Wook បានបញ្ចប់​ស្នេហា កាលពី​ខែ កញ្ញា ឆ្នាំ ២០១៤ បន្ទាប់​ពី​ពូកគេ​ទាក់ទង​គ្នា​បាន ៣ ខែ នោះ ។​
1

២. នាង Minah (Girl’s Day)​និង​កីឡាករ​បាល់ទាត់ Heung Min Son គេ​ឃើញ​រិត​ចំណងស្នេហា កាលបី​ពាក់កណ្តាល​ខែ សីហា ឆ្នាំនេះ តែ ២ ក្រោយមក ក៏​ប្រកាស​ចែក​ផ្លូវ​គ្នា​ដើរ ។​
2
៣. Se7en និង Park Han Byul ជា​មិត្ត​រួម​ថ្នាក់​គ្នា​នៅ​វិទ្យាល័យ ហើយ​ពួកេ​បាន​ទាក់ទង​គ្នា​ក្នុងន័យស្នេ​ហា នា​ឆ្នាំ ២០០២ ដែល​ជា​គូស្នេហ៍ ដ៏​ស្រស់​សោភា លើ​ទឹកដី​កូរ៉េ ។ តែ​ទោះជា​យ៉ាងណា ចំណង​ស្នេហ៍ កាលពី ១២ ឆ្នាំ​នោះ​មិនបាន​ធ្វើឲ្យ​ពួក​រីករាយ​ឡើយ ដោយ​សម្រេច​ចិត្ត​ចែកផ្លូវ​គ្នា​ដើរ ក្នុង​ឆ្នាំ ២០១៤ នេះ​។​
3
៤. Jo In Sung និង Kim Min Hee គឺ​បញ្ចប់​ចំណង​ស្នេហ៍ នៅ​ខែ ៤ ឆ្នាំ ២០១៣ ។​
4
៥. Yoo In Na និង Ji Hyun Woo ត្រូវបាន​គេ​ដឹង​មាន​ចំណង​ស្នេហ៍ ក្រោយ​បញ្ចប់រឿង “Queen In Hyun’s Man” តែ​ទោះជា​យ៉ាងណា​ចំណង​ស្នេហ៍​នេះ​បាន​ចប់​ដើមឆ្នាំ ២០១៤ នេះ​។​
5
៦.Yang Yi Seul និង Chun Sang Gook មាន​ស្នេហា នៅ​ខែ វិឆ្ឆិកា​ឆ្នាំ ទៅ ប៉ុន្តែ​ចំណង​ស្នេហ៍​នេះ ក៏​ចែក​ផ្លូវ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដែរ​។​
6
៧. Kim Bum និង Moon Geun Young រិត​ចំណង​ស្នេហ៍​កាលបី​ខែ តុលា ឆ្នាំទៅ ប៉ុន្តែ ដល់​ខែ ឧសភា ឆ្នាំនេះ ស្រាប់តែ​ចែកផ្លូវ​គ្នា​ដើរ ។​
7
៨. Kim Woo Bin និង Yoo Ji Ahn ទាក់ទង​គ្នា​កាលពី​ខែ ៩ ឆ្នាំ ២០១៣ តែ​ចំណង​ស្នេហ៍​នេះ មិនបាន​ធ្វើឲ្យ​អ្នកគាំទ្រ​រីករាយ​នោះ​ទេ ដោយសារ​តែ​នៅ​ខែ ឧសភា ឆ្នាំនេះ ពូកគេ​ចែកផ្លូវ​គ្នា​ដើរ​៕​
8

មតិយោបល់