ព័ត៌មានជាតិ

ស្ពាន​អ្នក​លឿង​នឹង​បើ​កឲ្យធ្វើដំណើរ​មុន​ពេល​ចូលឆ្នាំ​ខ្មែរ​

​ស្ពាន​អ្នក​លឿង ដែល​នឹង​ត​ភ្ជាប់​ខេត្ត​កណ្ដាល និង​ខេត្ត​ព្រៃវែង​ត្រូវបាន​ត​ភ្ជាប់​គ្នា​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ ហើយ​នឹង​ត្រូវ​បើ​កឲ្យធ្វើដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ ក្នុង​ខែ​មេសា​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ខេត្ត​កណ្ដាល​បាន​ប្រាប់ឲ្យដឹង​។​

​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្ដាល​បានឲ្យដឹងថា ការសាងសង់​ស្ពាន​អ្នក​លឿង​នឹង​បញ្ចប់​នៅ​ខែក្រោយ ដោយ​បច្ចុប្បន្ន ស្ពាន​នេះ​ត្រូវបាន​សាងសង់​រួចរាល់​៩៥​ភាគរយ​ហើយ​។ លោក​បាន​មានប្រសាសន៍​បន្ថែម​ថា “​ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ​២០១៥ ហើយ​សម្ដេច​នាយករដ្ឋមន្ត្រី [​ហ៊ុន សែន​] នឹង​ទៅ​សម្ពោធ​មុន​ចូលឆ្នាំ​ខ្មែរ​”​។​

​លោក ផៃ ប៊ុន​ឈឿន បាន​លើកឡើង​ទៀត​ថា “​នៅ​ពេល​ស្ពាន​នេះ​ត្រូវបាន​បើក​ឲ្យ​ដំណើរការ សាឡាង​អ្នក​លឿង​នឹង​នៅតែ​បន្ត​ប្រតិបត្តិការ ប៉ុន្តែ​ប្រហែលជា​ត្រូវ​យក​ទៅ​កន្លែង​ផ្សេង​ដែល​អាច​មាន​ប្រយោជន៍​ជាង​នេះ​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​អ្នក​លឿង​កំពុង​ត្រូវបាន​សាងសង់​ក្រោម​ជំនួយ​ទឹកប្រាក់​ប្រមាណ​១១៨​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ក៏​ផ្ដល់​មូលនិធិ​សម្រាប់​ការជួសជុល​ផ្លូវជាតិ​លេខ​១​ឡើង​វិញ​ផង​ដែរ​នោះ​៕​
Brig

មតិយោបល់