ព័ត៌មានជាតិ

ធ្លាយ​ព័ត៌មាន Apple កំពុង​សំងំ​បង្កើត iPhone 7

​ថ្មីៗ​នេះ មាន​ព័ត៌មាន​លេចឮ​មក​ថា ក្រុមហ៊ុន Apple កំពុងតែ​សំងំ​បង្កើត iPhone 6s mini អេក្រង់​ទំហំ ៤​អ៊ីង ហើយ​អាច​នឹង​ចេញ​លក់​នៅ​ដើមឆ្នាំ ២០១៥ ប៉ុន្តែ​នៅពេល​នេះ​វិញ មាន​ព​៧​ត៌មាន​បន្ថែមទៀតថា Apple ក៏​កំពុងតែ​រៀបចំ​ផលិត iPhone 7 និង iPhone 7Plus ដោយ​យក​លំនាំ​តាម iPhone 6​។​
​ប្រភព​ព័ត៌មាន​មិន​ច្បាស់ការ​មួយ​បានបញ្ជាក់​ថា iPhone 7 មាន​អេក្រង់​ត្បួង​កណ្ដៀង ដែល​ធន់​នឹង​ការប៉ះទង្គិច ឆ្កួត ជាដើម ហើយ​អាច​នឹង​លក់ដាច់​ច្រើនជាង iPhone 6​។ iPhone 7 ត្រូវបាន​គេ​បញ្ជាក់ថា Apple បាន​បញ្ជូល​លក្ខណៈ​ពិសេស​មួយចំនួ​ន ដូចជា​អេក្រង់ QHD កាមេរ៉ា​ច្បាស់​ជាង​មុន ជាពិសេស​ការ​រចនា​ក៏​ល្អ​ជាង​មុន​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Apple បាន​ចេញ​លក់ iPhone 6 អេក្រង់​ធំ ជា​លើកដំបូង ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​មិន​ឲ្យ​លោក Tim Cook នាយក​ប្រតិបត្តិ Apple ខកចិត្ត​ឡើយ​៕​
iPhone-7-Concept-2

មតិយោបល់