ព័ត៌មានជាតិ

តោ​ខៀ​វ​បោះ​កញ្ច​ប់​ទឹ​ក​ប្រា​ក់​ ​៣​៧​ ​លាន​ដុ​ល្លា​រ​ ​​​ទិ​ញ​ខ្សែប​​ម្រើ​ពី ​J​u​v​e​n​t​us​

អង់គ្លេស​៖ក្លិបតោខៀវ បានត្រៀមទឹកប្រាក់ ២៤ លានផោនប្រហែល ៣៧ លានដុល្លារ ​ដាក់សំណើរ​នាំយកកីឡាករ Kwadwo Asamoah ពីក្លិបសេះបង្កង់ Juventus ​នាខែមករាខាងមុខ ។ នេះបើតាមសារព័ត៌មាន​ មេត្រូ បានចុះផ្សាយ។​
តោខៀវកំពុងសំឡឹងមើលកីឡាករ​បន្ថែមលើទីលាន​​របស់ខ្លួនទៀត សម្រាប់ឆ្នាំថ្មីនេះ ​ដោយលោក Jose Mourinho កំពុងចាក់យុទ្ធសាស្ត្រ ដ័កាចសាហាវ​មួយ ​​លើ​ម្ចាស់ជើងឯក​ លីកអង់គ្លេស Manchester City ។​
របាយការណ៍ផ្សព្វផ្សាយរបស់ហ្គាណា បាននិយាយថា ខ្សែបម្រើដ៏ខ្លាំង Kwadwo Asamoah គឺជាគោលដៅដ៏សំខាន់​របស់តោខៀវ ដែលត្រូវបោះទឹកប្រាក់ ៣៧ លានដុល្លារ នាំ​ទៅលេង​នៅពហុកីឡដ្ឋាន Stamford Bridge ។​
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ មានលក្ខណៈល្អឥតខ្ជោះ ដោយអាចលេង​ទាំងខ្សែបម្រើ និងការពារ ​ទៅតាមអ្វីដែលគ្រូបង្វឹកដាក់ឲ្យលេង ៕​
asamoah

មតិយោបល់