ព័ត៌មានជាតិ

កាំភ្លើងធំ ចង់បាន Edinson Cavani មែនទែនហ្មង !​

ប្រភពព័ត៌មានពី មេត្រូ ដែលចុះផ្សាយនៅថ្ងៃទី ២៦ ខែ ធ្នូនេះ បាន​ឲ្យដឹងថា ​កាំភ្លើងធំ ដែលមិនទាន់ស្គាល់ពាក្យថា​លើកពានលីក​ធំអង់គ្លេស​នោះ បានជម្រុញពេញទំហឹង​ក្នុង​​ការចុះហត្ថលេខា​ នាំយកខ្សែប្រយុទ្ធ Edinson Cavani ពី ក្លិបម្ចាស់ជើងឯកបារាំង PSG ។​
ជាមួយនឹង​ការជម្រុញនេះ កាំភ្លើងធំ Arsenal បានបោះកញ្ចប់ទឹកប្រាក់ចំនួន ៥០ លានផោន ប្រហែល ៧៨ លានដុល្លារ​អាមេរិក ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ ​ហាក់មិនទាន់ចេញ​សេចក្តីថ្លែងការណ៍ណាមួយពីអនាគត់របស់ខ្លួនឡើយ ដោយនៅស្ងប់ស្ងៀម ប៉ុន្តែ​សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ ​បានចុះផ្សាយថា ក្លិប PSG បាន​យល់ព្រម​ សំណើររបស់លោក Arsene Wenger ។​
ក្រៅពីសាច់ប្រាក់ដែលរំពឹងទិញ Edinson Cavani កាំភ្លើងធំ នៅមាន​សាច់ប្រាក់បន្ថែមទៀត នាំយកកីឡាករផ្សេងៗ​ទៀត​៕​
cavani2

មតិយោបល់