ព័ត៌មានជាតិ

ប្រពន្ធស្លាប់ភ្លាមៗប្តីរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកខឿនស្ពាននៅស្រុកកណ្តាលស្ទឹង

កណ្តាល: កាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកខឿនស្ពានបណ្ដាលឲ្យស្លាប់១នាក់របួសធ្ងន់១នាក់នៅចំណុចលើផ្លូវលំក្នុងភូមិកំពង់តាឡុង
ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដា សេ ១២៥ពណ៍ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AF-2596 បើកបរដោយឈ្មោះ វឿន វុធ ភេទប្រុសអាយុ ៥៣ឆ្នាំមានអ្នករួមតំណើរ ១ នាក់ ត្រូវជាប្តី.នឹងឈ្មោះ ណុល.អ៊ុង ភេទស្រីអាយុ៥២ឆ្នាំត្រូវជាប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុមានទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ សុ្រកកណ្តាលស្ទឹង ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើត ទៅ លិចពេលមកដល់ចំណុចកើតហេតុខាងលើបានគេចនិងរថយន្ត ១គ្រឿងទៀតដែលបើកបរបញ្រ្ចាស់ទិសគ្នាជ្រុលទៅបុកនិងបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលស្លាប់និងរបួសធ្ងន់តែម្ដង។
ក្រោយកើតហេតុសព និងវត្តុតាងម៉ូតូកម្លាំងជំនាញបានប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់