ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្ម M លោក គូម៉ា បានលេចធ្លោសារជាថ្មីម្តងទៀតក្រោយចេញបទចម្រៀង ស៊ីឌីវ៉ុល ៦១ ដោយមានបទ “ស្រលាញ់លេងសើចម៉េចខ្ញុំប្រចណ្ឌគេ” បទ “ឱភូមិព្រែកព្នៅ” បទ “ស្រលាញ់អូនស្មោះបងខុសមែនទេ” និង បទដ៏ល្បីបំផុតរបស់ខ្លួនប្រចាំឆ្នាំ ២០១៤ គឺបទ”ពេលឯកានឹកអូន ពេលសប្បាយនឹកគេ” ។
ប៉ុន្មានបទខាងលើនេះ ត្រូវបានគេយកទៅចាក់ តាមហាងផឹកស៊ី ប៉ុន្តែបទដែលពេញនិយមបំផុត ចាក់ម្តងហើយម្តងទៀត ក្នុងភោជនីយដ្ឋាន និងហាងផឹកស៊ី តូចធំ ក្នុងរាជធានីភ្នំពេញគឺ បទ”ពេលឯកានឹកអូន ពេលសប្បាយនឹកគេ” ។
បទចម្រៀងដែលមានអត្ថន័យពេញជ្រាប បេះដូងអ្នកគាំទ្រ ជាពិសេស យុវវ័យដែលមានស្នេហា មើលទៅពិតជាត្រូវសាច់រឿង និងពិរោះរណ្តំខណៈត្រូវមួយពែង ពីរពែង នោះ និងធ្វើឲ្យអារម្មណ៍ កាន់តែអន្លង់អន្លាចទៅតាមសាច់រឿងនៃបទចម្រៀង។
បុរសម្នាក់វ័យ ៣០ ឆ្នាំកំពុងតែអន្លង់អន្លោច ដោយមាត់ច្រៀងតាមបទចម្រៀង និងកាន់កែវស្រាក្នុងហាងផឹកស៊ី ផ្ទះអង្គរពីរ បានប្រាប់អ្នកសារព័ត៌មានយើង ថា “បទនេះវាពិរោះ ខ្លាំងណាស់ ជាពិសេសសាច់រឿងតែម្តង ដែលត្រូវចំពោះអ្នកមានស្នេហា ស្តាប់ម្តងហើយម្តងទៀត ហើយសូមសរសើរចំពោះអ្នកនិពន្ធទំនុកច្រៀងបទនេះដែលនឹកឃើញ “ ។ មិនខុសពីមតិខាងលើប៉ុន្មាន លោក រ៉ាវី ស្ថិតក្នុងអាយុ ២០ក្រាស់ ជាបុគ្គលិកក្រុមហ៊ុនឯកជន បានឲ្យដឹងផងដែរថា “បទនេះពិរោះខ្លាំងណាស់ ស្តាប់ហើយនឹកដល់រឿងខ្លួន ដែលជូបកន្លងមក និយាយឲ្យខ្លីទៅ សាច់រឿងខ្ញុំដូចបទចម្រៀងនេះអ៊ីចឹង។ លោកបានបន្តទៀតថា មិនមែនមានតែហាង ឆៀរស៊ីធីនេះទេ ដែលខ្លួនចូលផឹកស៊ី ហើយកុម្ម៉ង់បទនេះ នៅមានហាងជាច្រើន មានចាក់បទចម្រៀង “ពេលឯកានឹកអូន ពេលសប្បាយនឹកគេ” ទាំងខ្លួនមិនបានកុម្ម៉ង់ឲ្យចាក់ តែវាត្រូវចិត្ត” ។
វាជាកាពិតណាស់ ដើម្បីបញ្ជាក់ថា បទខាងលើនេះ វាពិតជាពេញនិយមតាមហាងផឹកស៊ីមែននោះ ខាងភ្នាក់ងារព័ត៌មានយើងបាន ចូលទៅសឹងតែគ្រប់ហាង ផឹកស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់រឿងនេះ ពេលទៅដល់ស្រាប់តែឭអ្នកផឹកកុម្ម៉ង់ចាក់បទនេះ និង ហាងខ្លះបានចាក់កំដរភ្ញៀវរួចជាស្រេច ៕
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់