កីឡាករសញ្ជាតិអាហ្សង់ទីន បានវិលត្រឡប់មកលេង តែម្តងគត់ ក្នុងសកម្មភាពលេងកាលពីចុងសប្តាហ៍កន្លងទៅ ដោយជួយឲ្យ បិសាចក្រហម ស្មើ Aston Villa ១ – ១ បន្ទាប់ពីរវល់ជាមួយនឹងរបួសសរសៃពួរជើង ។
ទោះជាយ៉ាងណា ថ្ងៃសុក្រម្សិលមិញនេះ កីឡាករ Di Maria បានអវត្តមាន ជាមួយនឹងសារិកាព្រៃ ដោយឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ១ ។
អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Van Gaal បានពន្យល់ថា ក្នុងអំឡុងពេលហ្វឹកហាត់ចុងក្រោយ កីឡាករ Di Maria បានចាកចេញពីការកំដៅសាច់ដុំ និងហ្វឹកហាត់ ដោយសារតែបញ្ហារបួសរើឡើង ហើយពេលនេះដែរយើងកំពុងតែ វិភាគលើបញ្ហារបួសរបស់គាត់ និងធ្វើឲ្យអវត្តមានប្រកួតជាមួួយនឹង Newcastle ។
លោក Van Gaal ថា អ្នករបួសទាំងអស់ និងវិលត្រឡប់មកវិញ ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ខណៈកីឡាករខ្លះ បានជាសះស្បើយទាំងស្រុង និងត្រៀមខ្លួនហ្វឹកហាត់ សម្រាប់សង្គ្រាមលើវាលស្មៅសម្បនិម្មិត ៕
មតិយោបល់