ព័ត៌មានជាតិ

C​r​i​st​i​a​n​o​ ​R​o​n​a​ld​o​ នឹ​ង​ព្យួ​រ​​​ទ្រ​នា​ប់​ជើង​នៅ​ ​R​e​a​l​ ​M​a​d​r​i​d​

អ្នកនាំពាក្យកីឡាករ Cristiano Ronaldo បានធ្វើការច្រានចោលលទ្ធភាព ​វិលទៅកាន់​ក្លិបបិសាចក្រហម Manchester United មុនពេលដែលគាត់​ព្យួរទ្រនាប់ជើងរបស់គាត់ ។​
កីឡាករ Cristiano Ronaldo មានទំនាក់ទំនងយ៉ាងខ្លាំង វិលទៅកាន់ទឹកដី Old Trafford ក្នុងរយៈពេល​ប៉ុន្មានខែ ចុងក្រោយនេះ ដោយមាន​ព័ត៌មានជាច្រើនគិតថា Real Madrid អាច​នឹង​ធ្វើការផ្លាស់ប្តូរ នៅចុងបញ្ចប់រដូវកាលនេះ​។​
ប៉ុន្តែ​តំណាងកីឡាករ​វ័យ ២៩ ឆ្នាំ​ លោក Jorge Mendes បានទទូចថា ទីនេះ​គ្មានហេតុផល ដែល Ronaldo វិលទៅកាន់​ទឹកដីចាស់វិញទេ ដោយ​នឹង​បញ្ចប់អាជីព នៅ Bernabeu ដែលជាកន្លែងគាត់ជោគជ័យ ​និងរីកបំផុត​ ។​
Ronaldo ​ក្រោមការ​គ្រប់គ្រង​របស់ Carlo Ancelotti បានឈ្នះពាន Ballon d’Or របស់គាត់ ហើយរដូវកាលនេះ លេងបាន ២៥ ប្រកួត រកបាន ៣២ គ្រាប់ ៕​
Ronaldo

មតិយោបល់