បាត់ដំបងៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ហើយព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ឃុន ប៉ូឡា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២ឈ្មោះហ៊ុន វិសាល ហៅគោ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅរ៉ាជង្រុក ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅរ៉ាជង្រុកភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៤ឈ្មោះ ធឿន សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅរ៉ាជង្រុក ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បាត់ដំបង និងជនសង្ស័យទី៥ឈ្មោះ ចែម វាសនា ហៅធុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះមានឈ្មោះ ប្រាកដ សុខរចនា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារៈដែលបាត់បង់ រួមមាន ប្លង់ដីចំនួន៦ច្បាប់ , ឡេបថប ម៉ាក អេសូស ពណ៌ខ្មៅ ចំនួន១, ម៉ាស៊ីនព្រីន ម៉ាក HP១២៥ ពណ៌ ខ្មៅចំនួន១ និងទូដែកចំនួន១។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២និង១០នាទី យប់មានជនសង្ស័យចំនួន៥នាក់ បានចូលធ្វើសកម្មភាពគាស់ផ្ទះរបស់ក្រុមហ៊ុនឌិនសត្យាស្ថិតត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏នាំគ្នារត់គេចខ្លួនបាត់អស់ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យខាងលើនេះតែម្តង។
ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះកើតហេតុខាងលើពិតប្រាកដមែន ហើយខ្លួនបានយកសំភារៈដែលលួចបាន ទៅ
លក់ទិញថ្នាំញៀនមកប្រើប្រាស់ជុំគ្នាអស់ហើយ។
គួរបញ្ជាក់ថា មុខសញ្ញាទាំង៥នាក់នេះ ជាមុខសញ្ញាសកម្ម ធ្វើសកម្មភាពលួច ឆក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងធ្លាប់ជាប់ពន្ធនាគារទៀតផង។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់