កីឡាករ Fernando Torres កំពុងតែមានភាពលំបាក ជាមួយនឹងតោខៀវ សម្រាប់ទីផ្សារទិញដូរ ផ្ទេរកីឡាករ ក្នុងខែ មករាខាងមុខនេះ បន្ទាប់ពី តោខៀវ បានអះអាងថា ខ្សែប្រយុទ្ធរូបនេះនឹងធ្វើការលេងជាលក្ខណៈខ្ចីជើង ជាអចិន្ត្រៃយ៍ ជាមួយនឹង AC Milan នៅខែបន្ទាប់នេះ ។
តោខៀវ បានបង្ហាញព័ត៌មាននេះ នៅលើគេហទំព័ររបស់ខ្លួន ជាផ្លូវការ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីខ្សែប្រយុទ្ធ Fernando Torres ចង់វិលត្រឡប់ទៅកាន់ Atletico Madrid វិញ នោះ ។
តោខៀវបានចុះហត្ថលេខាជាមួយនឹងអតីតកីឡាករ Atletico Madrid ពីហង្សក្រហម បន្ទាប់ពីផុតកុងត្រា ដោយតម្លៃខ្លួន ៥០ លានផោនប្រហែល ៧៨ លានដុល្លារ ក្នុងឆ្នាំ ២០១១ ។ រយៈពេល ៣ ឆ្នាំកន្លះ នៅ ពហុកីឡដ្ឋាន Stamford Bridge កីឡាករ វ័យ ៣០ ឆ្នាំរូបនេះ បានជួយឲ្យតោខៀវ លើកពាន Champions League ,Europa League និង the FA Cup ៕
មតិយោបល់