ព័ត៌មានជាតិ

យន្តហោះ AirAsia ទំនង​ជា​ធ្លាក់​នៅ​បាត់​សមុទ្រ ខណៈ​ភាគហ៊ុន​ធ្លាក់ចុះ ៧%

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ឥណ្ឌូនេស៊ី បាន​ថ្លែងឲ្យដឹងថា ប្រព័ន្ធ​រា​ដា​បានបង្ហាញ​ថា យន្តហោះ AirAsia Flight QZ8501 ទំនង​ធ្លាក់ចុះ​នៅ​បាត់​សមុទ្រ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​មុន​នេះ​បន្ដិច​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅវេលា​ម៉ោង​ជាង​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ឆ្នាំ ២០១៤ នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេហ៍ AirAsia បាន​ធ្លាក់ចុះ​ជាង ១២​ភាគហ៊ុន ប៉ុន្តែ​បាន​ងើប​ឡើងវិញ​បន្ដិច នៅសល់​ត្រឹមតែ​ជាង ៧​ភាគរយ​ប៉ុណ្ណោះ បន្ទាប់​ពី​យន្តហោះ AirAsia Flight QZ8501 បាន​បាត់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ទី​២៨​ខែ​ធ្នូ ឆ្នាំ ២០១៤ ម្សិលមិញ​នេះ​៕​
airasia

មតិយោបល់