ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សិច​ស៊ី សាន សុ​ម៉ាលី ខ្មោចលង​នៅ​ស្ពាន​ស្ទឹងមានជ័យ (Video Inside)

​ភ្នំពេញ​៖ តារា​សិច​ស៊ី សាន សុ​ម៉ាលី ជា​តារា​លេង​ដើមទ្រូង ក្នុងចំណោម​តារា​សិច​ស៊ី ប៊ុន ផៃ​លីន កុល ដាវិ សេង សូ​ណា …. បាន​ធ្វើឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល ជាមួយនឹង​វីដេអូ ឃ្លិប​មួយ ដែល​នាង​បាន​អះអាង​ថា នាង​ត្រូវបាន​ខ្មោចលង នៅ​ស្ពាន​ស្ទឹងមានជ័យ ។​
​នៅលើ​ទំព័រ ហ្វេ​សប៊ុក របស់​នាង​កាលពី​៩ ម៉ោង​មុន បានសរសេរថា “​មិត្ត​ទាំងអស់​គ្នា​ខ្ងុំ​មិន​ដែល​កុហក​ទេ​ណា​ចំណាយ​ពេក​ស្តាប់​អោយ​ចប់​វា​មាន​អី​កើតឡើង​នៅ​ស្ពាន​ស្ទឹងមានជ័យ​ខ្ងុំ​មិន​ដែលជឿ​រឿង​ខ្មោច​ទេ​ណា​ខ្ងុំ​បើក​ចំរៀង​ស្តាប់​ដល់​ស្ពាន​លឺ​អី​គេ​នឹង​” ។ ក្នុង ឃ្លា​នេះ​បានបញ្ជាក់​ថា នាង​ពិតជា​ឭ​សំលេង​ខ្មោច និង​ជួប​ខ្មោច​មែន​នៅ​លើ​ស្ពាន​ស្ទង​មានជ័យ ដោយ​វីដេអូ ឃ្លិប ប្រមាណ ១៥ នាទី​ជាង​នេះ នាង​បាន​ថត​ចម្រៀង​ស្តាប់​តាម​រយៈ iPhone ហើយ​ក្រោយពី​ចុះ​លើ​ស្ពាន​មក ឭ​ចម្រៀង​ធម្មតា​វិញ ។​
​នៅ​ព្រឹក​នេះ​វិញ​នាង​បាន​ផុស​បន្តថា “​និយាយ​មែន​យប់មិញ​ខ្ងុំ​បើក​ឡានថត​ចំរៀង​គ្រាន់ តែ​ចង់​ផុស​ធម្មតា​ទេ​មិនមែន​ចង់​ល្បី​ថា​បាន​ជួប​អី​ទេ​ហើយ​យ​ជិៈឡាន​ធម្មតា​ទេ​មិន​មែនយឺត​ចឹង​ទេ​ស្តាប់​អោយ​ចប់​ពេល​ខ្ញុំ​ជិៈ​ផុតលឺ​ធម្មតា​វិញ​ខ្ងុំ​ក៏​មិនដឹង​ដូច​គ្នា​ថា​វា​មិច​” ។​
​សំលេង​ដ៏​ព្រឺ​ព្រួច នេះ សាន សុ​ម៉ាលី បាន​ជឿជាក់ថា នាង​ពិតជា​ជួប​ខ្មោច មែន ក្រោយ​ពី​មកដល់​ផ្ទះ​នាង​បាន​អុជ​ធូប​ភ្លាមៗ ដើម្បី​បំបាត់​ការភ័យខ្លាច ក្រែង​ខុស ដោយ​ប្រការ​ណាមួយ ។​
​សូម​បញ្ជាក់​ដែរ​ថា សាន សុ​ម៉ាលី ជា​តារា​សិច​ស៊ី​ម្នាក់ ដែល​តែងតែ​បង្ហាញ​ដើមទ្រូង និង​ភាព​សិច​ស៊ី​របស់​នាង លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង មុននេះ​ក៏​ត្រូវបាន​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់​បបួល​នាង Chat Video Sex ជា​ថ្នូរ​និង​ប្រាក់ ១ ម៉ឺន ដុល្លារ ធ្វើឲ្យ​នាង​ឈួល​ដើមទ្រូង ចង់វែក​មុខ​ជន​អាណាមិក​នេះ​ថែម​ទៀត​ផង​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

Somaly (1)
Somaly (1)

Somaly (2)Somaly (3)

មតិយោបល់