ព័ត៌មានជាតិ

ភាព​រីកចំរើន​កីឡា​តេក្វាន់​ដូ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​ប្រកួត ស៊ី​ហ្គេម​ឆ្នាំ ២០២៣ កម្ពុជា​ជា​ម្ចាស់ផ្ទះ

សៀមរាបៈ កីឡា​តៃខ្វាន់​ដូ បន្ទាប់​ពី​ប្រទេស​ជាតិ​ជួប​នូ​វិបិត្តនយោបាយ បាន​ធ្វើឲ្យ​កីឡា​កល្បីៗ​មួយចំនួន បាន​ស្លាប់​ដោយសារ​តែ​ជំនាន់​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត វិស្វករ អ្នកប្រាជ្ញ ត្រូវ បាន​ស្ទាប់​ស្ទើរតែ​ទាំងអស់ ទើប​មកដល់​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ និង​ជម្រុញ​ឲ្យមាន​ការបំផុស​ឡើងវិញ នូវ​កីឡា​សិល្បះ​ការពារ​ខ្លួន ដូចជា​កីឡា​ក្បាច់គុណ​បុរាណ កីឡា​តេក្វាន់​ដូ ការ៉ាត់តេ​ដូ ក្នុង​គោលបំណង់​ជា​សិល្បះ​សម្រាប់​ការពារ​ខ្លួនផ​ង និង​ដើម្បី​សុខភាព ក៏ដូចជា​ការត្រៀម​ប្រគួត​កីឡា​ស៊ី​ហ្គេម​ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ ២០២៣​។​
​ដោយឡែក​ថ្មីៗ​នេះ កញ្ញា សៀវ ម៉ី បាន​ទទួល​មេដាយមាស ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ លំដាប់​ពិភពលោក ព្រមទាំង​បាន​លើកកម្ពស់​កត្តិ​យស់ ជូន​ជាតិ​មាតុភូមិ ក្នុង​ការទទួលបាន​ជ័យ​លាភ​ភី​ពី​ការប្រកួត និង​បាន​ធ្វើ ឲ្យ​កីឡា​តេក្វាន់​ដូ​នៅ​កម្ពុជា មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង ក្នុង​ស្រទាប់​យុ​វ័យ និង​មាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មាតាបិតា​អាណាព្យាបាល ឲ្យ​កូនប្រុ​សស្រី​ចូលរួម​ក្នុង​សមាគមន៍ តៃខ្វាន់​ដូរ​សៀមរាប ដើម្បី​សុខភាព​និង​ការពារ​ខ្លួន ។​
​លោក គង់ សក្ខិ​ដា អគ្គលេខាធិការ សហព័ន្ឋ​តេក្វាន់​ដូ បានឲ្យដឹងថា កីឡាកតេ​ក្វាន់​ដូ សរុប​មាន​២៥០​នាក់ ក្នុងនោះ​មាន​ស្រី ៧០​នាក់ ដែល​មាន​អាយុ​ចាប់ពី ៧​ឆ្នាំ​ឡើ​ទៅ គម្រោង​នៃ​ការបើក​ជា​សហព័ន្ឋ​កីឡា​តេក្វាន់​ដូ គឺ​ត្រៀម​បញ្ជូល​កីឡាករ​ក្រ​គួត​ក្នុង​ឆ្នាំ ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាសផ្ទះ ។​ចំណែក​លោក ឆូយ យ៉ុង​ស៊ុន ជា​ជនជាតិ​កូរ៉េ ដែល​ជា​គ្រូបង្វឹក​កញ្ញា សៀវ ម៉ី និង​ជា​គ្រូបង្ហាត់​នៅក្នុង​ក្លឹប​សហព័ន្ឋ​តេក្វាន់​ដូ និង​ជា​គ្រូ​តេក្វាន់​ដូនៅ​សហរដ្ឋអាមេរិក បាន​សម្តែង​នូវ​ភាព​សប្បាយចិត្ត​ដែល​កម្ពុជា បាន​ទទួល​មេដាយមាស ។​
​លោក ជួន សុខ​វ៉ាន់ឌី ប្រធានការិយាល័យ​ស្តីទី នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា សហព័ន្ឋ តេក្វាន់​ដូ​សៀមរាប បាន​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ជា​លើក​ទី​៣​ហើយ កន្លង​មក​សមាគមន៍ បាន​បញ្ជូន​កីឡាក​របស់​ខ្លួន​ទៅ ប្រកួត​ថ្នាក់ជាតិ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងនោះ​សមាគមន៍​បាន​រៀបចំ​ប្រកួត​ប្រចាំខែ ដើម្បី​ជ្រើសរើស​កីឡាករ​ទៅ​ចូលរួម​ប្រគួត​ថា្នក់ជាតិ ដោយឡែក​សមាគមន៍ តេក្វាន់​ដូ​សៀមរាប បាន​ជួបប្រទះ​នូវ​ភាពខ្វះខាត ទាំង​សម្ភារៈ​និង​ថវិការ ប៉ុន្តែ​ដោយ​ទឹកចិត្ត​ប្រធាន​សមាគមន៍ និង​សមាជិក​ទាំងអស់ បាន ខិតខំ​ប្រឹងប្រែង គៀងគរ​រក​សម្បុរ​ស​ជន អង្គការ​ដើម្បី​ជួយ​ទ្រទ្រង់​សមា​គន៍​តេក្វាន់​ដូ ឲ្យមាន​ភាព​រី​ចំរើន លោក​បាន​បន្តថា វិញ្ញាសារ​តេក្វាន់​ដូ មាន​ភាព​រី​ចំរើន​ជាង​កីឡា​ផ្សេងៗ ដូច្នេះ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន អាណា​ព្យាបាល​ទាំងអស់ ដែល​មាន​បុត្រា បុត្រី មាន​បំណង​ឲ្យ​កូនចូលរួម​ហាត់​កីឡា​តេក្វាន់​ដូ ដើម្បី​សុខភាព និង​ការពារ​ខ្លួន ៕
2014-12-31_080415

មតិយោបល់