ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងជិះម៉ូតូ ដួលបោកក្បាលស្លាប់មួយរំពេច!..

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ស្រវឹងជិះម៉ូតូដួលបោកក្បាលបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រលេខ២-៣ ភូមិដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ1H-3470 ជិះដោយឈ្មោះ ហ៊ា ទ្រីន ភេទប្រុស ហៅពៅ អាយុ៤០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ៕

មតិយោបល់