ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីហិង្សាវាយបុរសម្នាក់បែកក្ដោងច្រមុះ

កណ្ដាល: កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ករណីហិង្សាដោយចេតនា ត្រង់ចំណុចផ្លូវកែងក្រោយសាលាបឋមសិក្សាសុវណ្ណសាគរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ តុន សុភី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ទីលំនៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្កកណ្ដាល (របួសក្តោងច្រមុះ)។

ជនសង្ស័យ ០៤នាក់៖
១.ឈ្មោះ រស់ សុខឃឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។
២.ឈ្មោះ រស់ រត្នមុន្នី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។
៣.ឈ្មោះ វ៉ន សារ៉ាត់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ ធ្វើម្ហូបការ ទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។
៤.ឈ្មោះ រស់ បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅ ភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ តុន សុភី បានជិះម៉ូតូប្រភេទត្រៃម្នាក់ឯង មកពីខាងកំពង់ចម្លងអរិយក្សត្រ គោលបំណងទៅផ្ទះនៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង លុះមកដល់ចំណុចកើតហេតុបានជួបជនសង្ស័យ ជិះម៉ូតូ០២ គ្រឿងមានគ្នា ០៤នាក់បញ្ច្រាសទិសគ្នាដោយ ម៉ូតូជនរងគ្រោះមានសំឡេងឮខ្លាំងជនសង្ស័យក៏បានស្រែកជេរ ហើយជនរងគ្រោះ ក៏បានបត់ម៉ូតូត្រឡប់មកវិញ បម្រុងសួរនាំក៏ត្រូវជនសង្ស័យទាំង០៤ នាក់វាយតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អរិយក្សត្រ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់