ចិន៖ ទំព័រ South Chengdu ចុះផ្សាយនៅថ្ងៃទី ២ ខែមករា នេះ បានឲ្យដឹងថា Fan Bingbing ជាសិល្បៈករ ដែលមានភាគហ៊ុនច្រើនជាងគេ ។ នៅក្នុងឆ្នាំ ២០១៤ Fan Bingbing មានភាគហ៊ុនក្នុងដៃ រហូតដល់ទៅ ៨០ លានយ័ននៃភាគហ៊ុន ។
ប្រភពខាងលើបានបន្តថា បន្ទាប់ពីចាក់ផ្សាយរឿង The Empress of China 2014 នៅស្ថានីយ៍ទូរទស្សន៍ Zhejiang Television Tak ហើយការបើកលក់មូលបត្របានកើនឡើងយ៉ាងខ្លាំង ។ ក្នុងនោះ Bingbing ទទួលបាន១២៩ ភាគហ៊ុន អត្រា ២,១៥ ដែលជាផ្នែកមួយនៃភាគហ៊ុនធំជាងគេ ក្នុងចំណោម ១០ ។ដូច្នេះ ប្រាក់ចំណូលរបស់នាងនឹងបន្តកើនឡើង ។ នៅលើទីផ្សារភាគហ៊ុននេះ នាង Bingbing ជាសិល្បៈករ ដែលជោគជ័យបំផុត ។
ក្រៅពីអ្នកជោគជ័យលើទីផ្សារភាគហ៊ុន នាង Bingbing ក៏ជោគជ័យបំផុត ដោយថ្លៃថតផ្សព្វផ្សាយពាណិជ្ជកម្មថ្លៃបំផុតផងដែរ រហូតដល់ទៅ រាប់រយលានយ័ន៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់