ករណីនេះបានកើតឡើងនៅមុខធនាគារ ABA នៅក្រោមស្ពានអាកាសផ្សារដីហុយ ហើយបុរសដែល បាត់បង់ជីវិត នោះក៏មានកាំបិត មួយដើមនៅក្នុងដៃផងដែរ។
យោងតាមប្រភពព័ត៌មានឱ្យដឹងពីកន្លែងកើតហេតុបានឱ្យដឹងថា អត្តសញ្ញាណរបស់ជនដៃដល់ និងជនរងគ្រោះគឺមិនទាន់ត្រូវបានគេស្គាល់នោះទេ។
ដោយគ្រាន់តែដឹងថា មុនពេលកើតហេតុ មានករណីក្មេងវាយគ្នានៅក្បែរកន្លែងកើតហេតុ ហើយក៏មានបុរសម្នាក់បានរត់ចូលមកប៉ុស្តិយាមរបស់ធនាគារ ABA ដើម្បីឱ្យជួយ
ដោយមានកំហឹងដែល វា យ គេមិនបាន ជនរងគ្រោះក៏បានកាន់កាំបិត មករកសន្តិសុខធនាគារខាងលើដើម្បី សងសឹកហើយដោយឃើញសភាពការណ៍មិនស្រួលសន្តិសុខរបស់ធនាគារ ABA ក៏បាន ទាញកាំភ្លើង មកភ្ជង់ ហើយក៏មានការ ផ្ទុះអាវុធ រហូតធ្វើឱ្យជនរងគ្រោះដេកស្លាប់នៅនឹងកន្លែងតែម្តង។

នៅមុននេះបន្តិច ឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានបង្ហោះនូវរូបភាពដែលបង្ហាញអំពីមាត្រាមួយ ដែលអាចជួយការពារសន្តិសុខខាងលើឱ្យបានរួចផុតពីការជាប់ទោសបាន។

មតិយោបល់