ភ្នំពេញៈ ក្រោយពីកម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានចុះមកឡោមព័ទ្ធផ្ទះល្វែងមួយកន្លែង ដែលមានលេខ៤៦H ក្នុងភូមិក្បាលដំរី សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យថា ជាកន្លែងស្នាក់នៅរបស់ចោរប្លន់ជនជាតិចិន។
រហូតមកដល់វេលាម៉ោងជាង១១ព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ស្រីម្នាក់ ដោយសមត្ថកិច្ចបានឆែកឆេររកឃើញស្រោមកាំភ្លើងមួយដើមនៅក្នុងបន្ទប់។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
https://youtu.be/6RTpUGW6wUc
មតិយោបល់