ព័ត៌មានជាតិ

កូរ៉េខាងត្បូង​បញ្ជាក់ថា បាន​ត្រៀម លក្ខណៈ​បញ្ចប់​គំនុំ បង្កើន​មិត្ដភាព​ជា មួយ​កូរ៉េ​ខាងជើង​​​​

​សារព័ត៌មាន​យ៉ុន​ហាប់​របស់​កូរ៉េ ខាងត្បូង​បាន​ដកស្រង់​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ របស់​នាយក​រដ្ឋមន្ដ្រី​កូរ៉េ​ខាង ត្បូង លោក Chung Hong Won បាន បញ្ជាក់ថា ទីក្រុង​សេ​អ៊ូ​ល​នឹង​ខិតខំ​អស់ពី សមត្ថភាព​ដើម្បី​បញ្ចប់​ការ​ចងគំនុំ គំគួន​ជាមួយ​កូរ៉េ​ខាងជើង និង​ត​ភ្ជាប់ ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​នាយករដ្ឋមន្ដ្រី​កូរ៉េខាងត្បូង​បាន បញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នឹង ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជា​ការបើកផ្លូវ​ឱ្យមាន កិច្ចពិភាក្សា​កូរ៉េ​ទាំងពីរ​ដើម្បី​សុខ​សន្ដិ ភាព ស្ថិរភាព​របស់​ពលរដ្ឋ​ប្រទេស​ទាំង ពីរ​។​

​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ នៅក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី មេដឹកនាំ​កូរ៉េ ខាងជើង​លោក​គីម ជុង​អ៊ុន ក៏​បាន​ប្រកាស ផងដែរ​ថា លោក​បាន​ត្រៀម​លក្ខណៈ​ជួប ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងត្បូង លោកស្រី Park Geun-hye នៅ​ដើម ឆ្នាំ​២០១៥ ។​
​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់ ទៀតថា ចាំបាច់​ត្រូវតែ​មាន​ការផ្លាស់ ប្ដូរ​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទំនាក់ទំនង ប្រទេស​ទាំង​ពីរ ។ ទន្ទឹមនឹងនោះ កូរ៉េ​ខាង ជើង​បានបញ្ជាក់​ថា កិច្ចពិភាក្សា​ឧបទ្វីប កូរ៉េ​ទាមទារ​បរិយាកាស និង​លក្ខខណ្ឌ សមស្រប​ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ ទំនាក់ទំនង​ឱ្យ​កាន់​ប្រសើរ​នាពេល អនាគត​៕​
N. Korean leader inspects artillery firing drill

មតិយោបល់