ថ្បីតតែគ្មានប្រភពច្បាស់ការណាមួយអាចបញ្ជាក់បានក្ដី ប៉ុន្តែតាមរយៈរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ
អាចឲ្យយើងដឹងច្បាស់ថា បានថតនៅលើទឹកដីពិសិទ្ធសៀបរាប-អង្គរវត្ត។ តារាចម្រៀង Beyoncé រួមនឹងប្ដី Jay Z ព្រមទាំងកូនស្រី បានមកទស្សនាប្រាសាទអង្គរវត្ត ដែលជាវត្ថុអច្ឆារិយៈក្នុងលោក និងជាកេរ្តិ៍តំណែលដ៏មានតម្លៃឥតគណនារបស់បុព្វបុរសខ្មែរ។
យោងតាមការបង្ហោះនៅលើ បណ្ដាញទំនាក់ទំនងសង្គម Twitter បានឲ្យដឹងថា កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះ នាង Beyoncé និង Jay Z បានមកទស្សនាប្រាសាទអង្គរវត្ត ដោយការមកនេះគឺមកតាមជើងហោះហើរពីប្រទេសថៃមកកាន់ខេត្តសៀមរាប ព្រោះថា តារាចម្រៀងពីរដួងនេះបានមកឆ្លងឆ្នាំសកលនៅក្នុងប្រទេសថៃ៕
មតិយោបល់