ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​កំប្លែង នាយ​ពែ​ក​មី មាន​តំណែង​ក្នុង​ក្រុមប្រឆាំង​ភេរវកម្ម​របស់ លោក ហ៊ុន ម៉ា​ណែ​ត​

​ភ្នំពេញ​៖ ក្រុម​តារា​កំប្លែង នាយ​ពែ​កមី​ដ៏​ល្បីល្បាញ ប្រចាំ​ស្ថានីយ៍ ទូរទស្សន៍ ស៊ី​ធីអិន គឺជា​ក្រុម​កំប្លែង​មួយ ដែល​មិន​ចេះ​រីងស្ងួត តែងតែ​ផ្តល់នូវ សំណើច មិនចេះចប់​មិនចេះហើយ
ដល់​ប្រិយមិត្ត​រាល់​ចុង​សប្តាហ៍ ដោយ​ពេល​នេះ​ទទួលបាន​តំណែង​ថ្មី មួយ​ពី​ក្រុម​ប្រឆាំង​ភេរវកម្ម​របស់ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្តេច​តេជោ​។​

​ប្រភព​ពី​បន្ទាយ ប្រឆាំង​ភេរវកម្ម សូម​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យដឹងថា “​ក្រុម​នាយ​ពែ​ក​មី ឥឡូវ​ត្រូវ​បាន​កាត់ឈ្មោះ​មាន​តំណែង ជា​សិល្បៈករ​ប្រចាំ​ក្រុមប្រឆាំង​ភេរវកម្ម​របស់ លោក ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​កម្មវិធី​ផ្សេងៗ​ក្នុង​បន្ទាយ ក្រុម​នាយ​ពែ​ក​មី ត្រូវតែ​ទៅ​សម្តែង​ជូន ។ ប្រភព​ខាងលើ​បាន​បន្តថា ដោយឡែក​វិញ សាក់ ពាក់​លើ​ស្មា ក្រុម​កំប្លែង​នេះ លោក​មិន​សូវ​ដឹង​ច្បាស់​នោះទេ តែ​យ៉ាង​ស្អុយ​បំផុត​គឺ ម្នាក់សាក់ ២ ទៅ ៣ ដែរ ” ។

​សូម​បញ្ជាក់​ផង​ដែរ​ថា នាយ​ពែ​ក​មី ថ្មីៗ​នេះដែរ ឈាន​ដល់​កម្រិត​កំពូល ដោយ​រឿង ” 2 Brother ” របស់ខ្លួន ជាប់​ជា​សាច់​រឿង​កំពូល ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៤ នេះ​៕
Pek Mi

មតិយោបល់