ក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi Corp ត្រូវបានពិភពលោកមើលឃើញថា បានកើនឡើងនូវប្រជាប្រិយភាពយ៉ាងឆាប់រហ័ស រហូតក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយនៅក្នុងពិភពលោក។
នៅថ្ងៃទី០៥ខែមករា ឆ្នាំ ២០១៥ នេះ លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិ បានថ្លែងឲ្យដឹងថា ពេញមួយឆ្នាំ ២០១៤ ខ្លួនលក់ស្មាតហ្វូនបាន ៦១,១លានគ្រឿង ដោយបានកើនឡើង ១៩ភាគរយ បើធៀបនឹងឆ្នាំ ២០១៣។ លោកបានបន្តទៀតថា នៅក្នុងឆ្នាំ ២០១៥ នេះ លោកនឹងខិតខំរកគំនិតច្នៃប្រឌិតថ្មី ដើម្បីបង្កើតស្មាតហ្វូនដ៏អស្ចារ្យដើម្បីប្រកួតជាក្រុមហ៊ុនជើងចាស់ដូចជា Apple និង Samsung ជាដើម៕
ព័ត៌មានជាតិ
មតិយោបល់