ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទំនាក់ទំនង​ស្នេហា Selena Gomez និង​បុរស Dubai គឺជា​ការពិត​

​តារាចម្រៀង​វ័យ ២២​ឆ្នាំ នាង Selena Gomez បាន​ចំណាយ​ពេលវេលា​ជាច្រើន​ថ្ងៃ​នៅលើ​ទឹកដី​វាល​ខ្សាច់ Dubai សម្រាប់​វិស្សមកាល​ចុង​ឆ្នាំ​ចុង ព្រមទាំង​បាន​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នៅ​ទីនោះ​ជាមួយនឹង​មិត្ត​ភ័ក្តិ​ទៀតផង ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺថា នៅ​ក្បែរ​ខ្លួន​នាង​មាន​បុរស Dubai ហាក់ដូចជា​ស្និទ្ធស្នាល​នឹង​នាង​ខ្លាំងណាស់​។​
​ប្រភព​ព័ត៌មាន​ជាច្រើន​បាន​និយាយថា ចាប់តាំងពី Selena Gomez មកដល់ Dubai នាង​ទៅ​ណា​មក​ណា​ជាមួយនឹង Harith Buckshaw វ័យ ២៩​ឆ្នាំ រហូត​ដល់​មហាជន​ជាច្រើន​បាន​និយាយថា បុរស​ម្នាក់​នេះ​គឺជា​គូស្នេហ៍​ថ្មី​របស់ Selena ដោយ​ពួកគេ​លួច​បង្កើត​ភ្លើង​ស្នេហ៍​ស្ងាត់ៗ​។ Harith Buckshaw ជា​ស្ថាបនិក​មួយ​រូប​ដែល​បាន​បង្កើត​ទីភ្នាក់ងារ​មួយ​មានឈ្មោះ Bukhash Brothers​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រភព​ជិតស្និទ្ធ​បាន​លួច​បង្ហើប​ប្រាប់ថា Harith គឺជា​បុរស​ម្នាក់​ដែល​ធ្វើឲ្យ Selena បំភ្លេច​តារាចម្រៀង​សម្បូរ​រឿងអាស្រូវ​ប្រចាំឆ្នាំ Justin Bieber បាន​៕​

selena-gomez-forgetting-justin-beieber-harith-bukhash-new-love-interest-ftr
selena-gomez-harith-bukhash-dubai-4

មតិយោបល់