ព័ត៌មានជាតិ

ចិនក្ដៅស្លឹកត្រចៀក ចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

 

(ប៉េកាំង)៖ ចិនបានបង្ហាញការតវ៉ា និងប្រឆាំងយ៉ាងខ្លាំងចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាច្រកសមុទ្រស្ថិតនៅចន្លោះចិនដីគោក និងកោះតៃវ៉ាន់។

បើតាមយោធាចិន ទីក្រុងប៉េកាំងបានធ្វើការពិនិត្យ និងតាមដានទៅលើ នាវាពិឃាតអាមេរិកមួយគ្រឿងឈ្មោះ USS ចន ម៉ាខេន (USS John S McCain) ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។ យោធាចិនបន្ថែមថាការចល័តនាវាពិឃាតរបស់សហរដ្ឋអាមេរិកពេលនេះ គឺជាការបញ្ជូនសញ្ញាខុសមួយ ទៅកាន់រដ្ឋាភិបាលកោះតៃវ៉ាន់ និងជាសកម្មភាពដែលបង្កការរំខាន ចំពោះស្ថានការណ៍ក្នុងតំបន់ តាមរយៈចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាពនៅតាមច្រកសមុទ្រតៃវ៉ាន់។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លីមួយ ទៅកាន់ចិនវិញថា ការចល័តរបស់នាវាពិឃាត USS John S McCain ឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់កាលពីថ្ងៃទី០៧ ខែមេសា គឺត្រូវបានធ្វើឡើងនៅលើដែនសមុទ្រអន្តរជាតិ និងស្របទៅតាមច្បាប់អន្តរជាតិផងដែរ៕

មតិយោបល់