ក្រុមហ៊ុនអាកាសចរណ៍ AirAsia ពុំមានអាជ្ញាប័ណ្ណក្នុងការហោះហើរពីទីក្រុង Surabaya ទៅកាន់ Singapore សម្រាប់ថ្ងៃអាទិត្យនោះទេ ហេតុនេះហើយទើបបណ្ដាលឲ្យមានសោកនាដកម្មកើតឡើង ដូច្នេះត្រូវតែទទួលខុសត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅព្រឹកថ្ងៃទី០៥ខែមករា ឆ្នាំ ២០១៥។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia ទទួលបានសិទ្ធិ និងអាជ្ញាប័ណ្ណហោះហើរពីទីក្រុង Surabaya ទៅកាន់ Singapore តែ ៤ថ្ងៃប៉ុណ្ណោះ ក្នុង១សប្ដាហ៍ ដោយក្នុងនោះពុំមានថ្ងៃអាទិត្យឡើយ ហើយករណីនេះលោកនឹងធ្វើការស៊ើបអង្កេតឲ្យច្បាស់ ដើម្បីបញ្ជាក់ដល់ក្រុមគ្រួសារដែលជួបគ្រោះ។
គួរបញ្ជាក់ផងដែរថា យន្តហោះ AirAsia បានបាត់ដាននៅព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានរកឃើញធ្លាក់នៅក្នុងសមុទ្រ ប៉ុន្តែមកដល់ពេលនេះ តួយន្តហោះទាំងមូលនៅពុំទាន់រកឃើញនោះទេ ខណៈដែលសាកសពជាង ៣០ត្រូវបានស្រង់ចេញពីទឹក៕
ព័ត៌មានជាតិ
មតិយោបល់