ព័ត៌មានជាតិ

ស្ត្រី​ពោះធំ​ម្នាក់​ឈឺពោះ​សំរាលកូន​ពេញ​១​ថ្ងៃ ដោយសារ​សុខភាព​ខ្សោយ ពេល​សំរាលកូន​រួច​កូន​ក៏​ស្លាប់​ម្តាយ​ក៏​ស្លាប់​​

​កំពង់ឆ្នាំង​៖​ស្ត្រី​ពោះធំ​ម្នាក់​ស្លាប់​ទាំង​ខ្លួនឯង​និង​ស្លាប់​ទាំង​កូន​ពេល​សំរាលកូន​រួច ក្រោយពេល​រូបនាង​បាន​ឈឺពោះ​ពេញ​១​ថ្ងៃ​រយះ​១៣​ម៉ោង គឺ​នាង​បាន​ចូល​សំរាលកូន​ក្នុង​មណ្ឌល​សុខភាព​ឃុំ​រយះពេល​៩​ម៉ោង​សំរាល​មិន​រួច​ទើប​ត្រូវ​ក្រុមគ្រួសា​រ​បញ្ជូមនមក​មន្ទីរពេទ្យ​ខេត្ត​អស់​២​ម៉ោង និង​ដោយសារ​សុខភាព​ខ្សោយ​ហើយ​នោះ ក្រោយ​ពេល​គ្រូពេទ្យ​ខេត្ត​ជួយ​បង្កើតកូន​បាន​ហើយ​នោះ​កូនស្រី​មិន​គ្រប់លក្ខណៈ​ក៏​ស្លាប់ និង​រូប​នាង​ក៏​ស្លាប់​។​នាង​បាន​ឈឺពោះ​តាំងពី​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង និង​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ដែល​។​
20150103_212913
​បុរស​ឈ្មោះ ញឹម សុខុម អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ជា​ប្តី​ស្ត្រី​ពោះធំ​បាន​និយាយ​អោយដឹងថា​៖​ប្រពន្ធ​របស់​គាត់​ឈ្មោះ ឡោម វីន អាយុ​៣៩​ឆ្នាំ មានកូន​៤​នាក់ មាន​មុខរបរ​ជា​កសិក​រ​។​នៅ​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៥ ពេល​ប្រពន្ធ​គាត់​ឈឺពោះ​សំរាលកូន គាត់​បាន​បញ្ជូន​ប្រពន្ធ​គាត់​មក​កាន់​មណ្ឌល​សុខភាព​ឃុំ​ដា ដើម្បីអោយ​គ្រូពេទ្យ​ជួយ​បង្កើត​កូន ប៉ុន្តែ​គ្រូពេទ្យ​ជួយ​បង្កើត​កូន​មិន​បាន​ដល់​ម៉ោង​៣​រសៀល​ទើប​គ្រូពេទ្យ​អោយ​គាត់​បញ្ជូន​ប្រពន្ធ​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដោយ​ធ្វើដំណើរ​តាម​ផ្លូវគោក​ផង និង​ផ្លូវទឹក​ផង​មក​អស់​២​ម៉ោង​ទើប​មក​ដល់​កំពង់ផែ​ផ្សារ​ក្រោម​នៅ​ម៉ោង​៥​ល្ងាច ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ជួយ​ដឹក​មកកាន់ អាគារ​សម្ភព​នៃ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយ​បង្កើត​កូន​។​
​លោក ស សាវ៉ាត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​ខេត្ត និង​លោក​វេជ្ជបណ្ឌិត​អាគារ​សង្គ្រោះបន្ទាន់​ម្នាក់​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត ស្ត្រី​ពោះធំ​ខាងលើ​នេះ​មាន​តង់ស្យុង​ស្ទើរតែ​សូន្យ​ទៅហើយ គ្រូពេទ្យ​ផ្នែក​សម្ភព​គ្មាន​ជំរើស​អ្វី​ក្រៅពី​ជួយ បូ​ប​បង្កើតកូន​នោះឡើយ​។​ពេល​កូនស្រី​ជា​កូន​ទី​៥​របស់​គាត់​កើត​មក​នៅ​ម៉ោង​៦​ព្រលប់ៗ និង​ពុំ​គ្រប់លក្ខណៈ​ឡើយ គឺ​ក្បាល​ពយ​គ្មាន​លលា​ដ៏​ក្បាល​ខុសពី​ធម្មតា ច្រមុះ​ផុង​កំពិត ភ្នែក​ម្ខាង​បិត​ជិត​កំពិត​ចូលក្នុង គឺ​ទារិកា​នោះ​កើត​មក​បាន​មួយសន្ទុះ​ក៏​ស្លាប់​ទៅ​វិញ​។​
20150103_212857
នៅ​ម៉ោង​៨​និង​១០​នាទី​យប់ ស្ត្រី​កូនខ្ចី​នេះ​មាន​អាការៈ​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​មកកា​ន់​អាគារ​សង្គ្រោះបន្ទាន់ ដើម្បី​ជួយសង្គ្រោះ​ជីវិត​តែ​ជួយ​សង្គ្រោះ​មិន​បាន​នាង​ក៏​បាន​ស្លាប់​នៅ​ម៉ោង​៩​និង​១៥​នាទី​យប់ ហើយ​មន្ទីរពេទ្យ​ខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ដល់​ក្រុមគ្រួសារ​ដើម្បី​ទុក​ជួល​កាណូត​ដឹក​សព​នាង​ទៅ​ផ្ទះ​វិញ និង​មន្ទី​ពេទ្យ​ខេត្ត​បាន​ជួយ​ដឹក​សព​នាង​តាម​រថយន្ត​ទៅកាន់​កំពង់ផែ​ផ្សារ​ក្រោម​វិញ និង​បន្ត​រក​កាណូត​ដឹក​សព​ទៅ​លំនៅដ្ឋាន​ធ្វើបុណ្យ​ទាន​។​
​ករណី​ស្លាប់​របស់​ស្ត្រី​ខាងលើ​នេះ​ក៏​មាន​មតិ​ខ្លះ​រិះគន់​ថា​មកពី​គ្រូពេត្យ​មិន​យក​ទុកដាក់​មើល​តែ​គ្រូពេទ្យ​ខេត្ត បានបញ្ជាក់​ថា​ពួកគាត់​បាន​ប្រឹងប្រែង​អស់​សមត្ថភាព​ហើយ គឺ​គ្រូពេទ្យ​មិន​ដែល​ចង់​ធ្វើអោយ​អ្នក​ជម្ងឺ​ណា​ម្នាក់​ស្លាប់​នោះ​ឡើយ​៕​

មតិយោបល់