ព័ត៌មានជាតិ

សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ សង្ស័យដោយសារជំងឺប្រចាំកាយ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅរោងខាងក្រោយផ្ទះជនរងគ្រោះ ភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប្រាជ្ញ ផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភព័ត៌មានពីម្តាយជនរងគ្រោះឈ្មោះ ម៉ិល គុណ អាយុ៦១ឆ្នាំ បានឲ្យដឹងថា កូនរបស់គាត់មិនដែលមានរឿងអ្វីទេ រឿងស្នេហាអីក៏អត់ដែរ តែប៉ុន្មានថ្ងៃមុនកូនគាត់ឧស្សាឈឺក្បាល ហើយអត់មានរឿងអីទេ។ មុនពេលកើតហេតុនៅម៉ោង៤ទាបភ្លឺ ប្តីរបស់គាត់ជាឪពុកជនរងគ្រោះ បានដើរទៅឃើញកូនដែលចងក ហាក់ដូចជាឈរលើកៅអីសួរមិនឆ្លើយ ហើយសង្ស័យមើលឲ្យច្បាស់ទៅ ទើបដឹងថាកូនចងកស្លាប់បាត់ទៅហើយ ក៏បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលតែម្តង។

ក្រោយពីហេតុ សមត្ថកិច្ចជំនាញបានទៅដល់ និងធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់