ព័ត៌មានជាតិ

ប្រទេស 5 ថ្មី​ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​​​​

​ប្រទេស​៥​ថ្មី បាន​ចូល​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ខណៈ​ដែល​ប្រទេស​ស៊ី​លី នឹង​ធ្វើ​ប្រធាន​ប្តូរ​វេន​របស់​ក្រុមប្រឹក្សា​នេះ​សម្រាប់​ខែ​មករា ។​ជាមួយ ការចាប់ផ្តើម​ឆ្នាំ​ថ្មី​២០១៥ ប្រទេស​៥​ថ្មី​គឺ អង់​ហ្គោឡា​, ម៉ាឡេស៊ី​, នូវែល​ហ្សេ​ឡង់​, វេ​ណេ​ស៊ុយអេ​ឡា
​និង​អេ​ស្ប៉ា​ញ ចាប់ផ្តើម​អាណត្តិ​២​ឆ្នាំ​របស់​ពួកគេ ជំនួស​ប្រទេស​ដែល​ចប់​អាណត្តិ​គឺ អា​ហ្សង់​ទីន​, អូស្ត្រាលី​, លុច​ហ្សំ​បួ​រ​, កូរ៉េខាងត្បូង និងរ​វ៉ាន់ដា ។​

​លោក Octavio Errazuriz តំណាង​អចិន្ត្រៃយ៍​របស់​ស៊ី​លី​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ឡើង​ជំនួស​ប្រធាន​ប្តូរ​វេន របស់​ក្រុមប្រឹក្សា លោក Cherif Mohamet Zene ឯកអគ្គរដ្ឋទូត​ឆាដ ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១៤ ។​

​យោង​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សមាជិក​មិន​អចិន្ត្រៃយ៍​១០ របស់​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​ជ្រើសរើស​ដោយ​មហាសន្និបាត​អង្គការ​សហ ប្រជាជាតិ ហើយ​សមាជិក​មិន​អចិន្ត្រៃយ៍​៥ ត្រូវ​ជ្រើសរើស​ក្នុង​ខែ​តុលា​រៀងរាល់ឆ្នាំ ដើម្បី​បញ្ចូល​ជាមួយ​សមាជិក​អចិន្ត្រៃយ៍​៥ ដែល​មាន​សិទ្ធិ​វេតូ គឺ រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាមេរិក ៕​
Octavio_Errazuriz

មតិយោបល់