សារព័ត៌មានបរទេសកាលពីពេល ថ្មីៗ កន្លងទៅនេះបានផ្សាយដោយយោងតាមលទ្ធផលអង្កេតចុងក្រោយបង្ហាញពី បម្រែបម្រួលអាកាសធាតុនៅលើផែនដី នឹងផ្ដល់ផលប៉ះពាល់ដល់ការផលិតស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតរបស់ ប្រជាជននៅលើពិភពលោក ដោយបរិមាណស្បៀងអាចបាត់បង់ប្រហែល១៨% ឬជិត១ភាគ៥ក្នុងរយៈពេល៣៥ឆ្នាំខាងមុខ ។
លទ្ធផលអង្កេតដែល បោះពុម្ពផ្សាយក្នុងឯកសារ« Environmental Reseach Leltere»បញ្ជាក់ថា បម្រែបម្រួលអាកាសធាតុនៅលើផែនដីនឹងផ្ដល់ផលប៉ះពាល់សំខាន់ដល់ការ ផលិតស្បៀងអាហាររបស់មនុស្សជាតិ និងផលប៉ះពាល់នេះកើតឡើងយ៉ាងឆាប់រហ័សក្នុងជីវិតរបស់ពលរដ្ឋ បច្ចុប្បន្ន ។
លោកម៉ៃឃើល អូប័រស្ដៃន័រ ក្នុងចំណោមអ្នកចូលរួមសិក្សាស្រាវជ្រាវបញ្ជាក់ថា បញ្ហាដ៏លេចធ្លោដែលបណ្ដាលឱ្យកើតមានបម្រែបម្រួលអាកាសធាតុលើផែនដី នេះគឺបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ និងកសិកម្មដោយមានលក្ខណៈទ្វេដង ពិសេសបញ្ហាកើតពីការគ្រប់គ្រងទឹកដោយគ្មានប្រសិទ្ធភាព ។
នៅ ទ្វីបអឺរ៉ុបមាននិន្នាការអាចពឹងផ្អែកលើខ្លួនឯង និងគេចផុតពីវិបត្តិកង្វះខាតស្បៀងអាហារនិងទឹកច្រើនបំផុត ពីការគ្រប់គ្រង ចាត់ចែងលើការផលិតស្បៀងនិងចែកទឹករបស់អង្គភាពដែលពាក់ព័ន្ធ ។ ចំណែកនៅទ្វីបអាហ្វ្រិកតំបន់ភាគច្រើននៅតែត្រូវពឹងផ្អែកលើការនាំ ចូលទំនិញប្រភេទម្ហូបអាហារពីបរទេសដ៏យូរលង់បន្តទៀត ។
លទ្ធផល អង្កេត និងសិក្សាស្រាវជ្រាវនោះលើកឡើងថា ប្រសិនបើរដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសនានានៅលើពិភពលោក អាចគ្រប់គ្រងពីការប្រឈមមុខលើបម្រែបម្រួលអាកាសធាតុបានដោយសមស្រប គឺមានឱកាសច្រើនក្នុងការផលិតបរិមាណស្បៀងកើនឡើងប្រហែល៣%នៅឆ្នាំ ២០២៥ ជំនួសការធ្លាក់ចុះប្រហែល១៨% ៕
មតិយោបល់