ប្រតិបត្តិការស្វែងរកសាកសព និងប្រអប់ខ្មៅរបស់យន្តហោះ AirAsia ត្រូវបានចាប់បន្តនៅថ្ងៃទី១០ ខណៈដែលសាកសពចំនួន ៣៧ត្រូវបានស្រង់ចេញពីទឹក ហើយបំណែកយន្តហោះមួយចំនួនត្រូវបានប្រទះឃើញ។
យោងតាមការចុះផ្សាយរបស់ WSJ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្ដល់សំណងជាទឹកប្រាក់ ដល់ក្រុមគ្រួសារជនរងគ្រោះនៅលើយន្តហោះ AirAsia flight QZ8501 ទាំងអស់ ដោយក្នុងមួយគ្រយសារទទួលបាន ៣២.០០០ដុល្លារអាមេរិក។ ព័ត៌មាននេះគឺមិនទាន់ទទួលយកជាផ្លូវការនោះទេ ព្រោះថានៅក្នុងឯកសារត្រូវបានគេបញ្ជាក់ថា លោក Sunu Widyatmoko នាយកប្រតិបត្តិ AirAsia មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់សំណងនោះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់